សារព័ត៌មាន វត្តភ្នំ
ខេត្តបាត់ដំបង ៖ បុរស ២នាក់ត្រូវបាន សមត្ថកិច្ចនគរបាល ស្រុកភ្នំព្រឹកឃាត់ខ្លួន ជាបន្តបន្ទាប់ កាលពីវេលាម៉ោង ១១និង៣០ នាទីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចក្រុមទី០៩ ភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ឈានទៅឆែកឆេរលំនៅដ្ឋាន ដកហូតបានថ្នាំញឿន ២៦គ្រាប់ និងម្ភារៈកាំភ្លើងច្នៃ ២ដើម ដាវសាម៉ូរ៉ៃ ១ដើម កសាងសំណុំរឿងពីបទ លក់ចែកចាយគ្រឿងញៀនខុសច្បាប់។
លោក សារ៉េត វិសេដ្ឋ អធិការរងស្រុកភ្នំព្រឹក បានអោយដឹងថា បុរសសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ត្រាន វ៉ិត អាយុ ២១ឆ្នាំមានទីលំនៅ ក្នុងភូមិកើតហេតុ ឃាត់ខ្លួនតាមផ្លូវ មានថ្នាំញៀនយ៉ាម៉ាចំនួន ៤គ្រាប់។ ក្រោយពីសាកសួរឈ្មោះ ត្រាន វ៉ិត សមត្ថកិច្ចបានចុះ ទៅឆែកឆេរលំនៅដ្ឋានឈ្មោះ សៀង ខុន អាយុ ៣២ឆ្នាំនៅក្រុមទី៩ ភូមិកើតហេតុ រកឃើញវត្ថុតាងថ្នាំញៀន យ៉ាម៉ាចំនួន ២២គ្រាប់លាក់ទុកក្នុងផ្ទះ និងសម្ភារៈកាំភ្លើងច្នៃ ២ដើមដូចជាកាំភ្លើងខ្លីច្នៃ បាញ់គ្រាប់សំណប្រាយ ចំនួន ១ដើមកាំភ្លើងបាញ់ព្រួញ ១ដើម និងដាលសាម៉ូរ៉ៃ ១ដើមផងដែរ។
ជនសង្ស័យឈ្មោះ ត្រាន វ៉ិត បានសារភាពថា ថ្នាំញៀនចំនួន ៤គ្រាប់ ដែលខ្លួនបានទិញ ពីឈ្មោះ សៀង ខុន អាយុ ៣២ឆ្នាំនៅក្រុមទី៩ ភូមិកើតហេតុ។ យ៉ាងណាក៏ដោយ បុរសសង្ស័យទាំង ២នាក់និងថ្នាំញៀន ២៦គ្រាប់រួមទាំងសម្ភារៈ កាំភ្លើងច្នៃ២ ដើមដាវសាម៉ូរ៉ៃ ១ដើម សមត្ថកិច្ចបានកសាងសំណុំរឿង ពីបទលក់ចែកចាយ គ្រឿងញៀនខុសច្បាប់ បញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្តនាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ដោយ សុខជា
Blogger Comment
Facebook Comment