ប្រភព ដើមអម្ពិល
ភ្នំពេញ ៖ ជនសង្ស័យចំនួន ១០នាក់ ក្នុង នោះស្ដ្រី២នាក់ ត្រូវបាននគរបាលខណ្ឌទួល គោក បង្ហាញមុខជាសាធារណៈនារសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ នៅអធិការដ្ឋាន នគរបាល ខណ្ឌទួលគោក ជាប់ពាក់ព័ន្ធនឹង សកម្មភាពប្លន់ប្រដាប់អាវុធ លួច និងគាស់ ផ្ទះយ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ ហើយ ត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់ ក្នុងរយៈពេល ប៉ុន្មានថ្ងៃមកនេះ ។
ជនសង្ស័យទាំង ១០នាក់ ព្រមទាំងម៉ូតូ ៦គ្រឿង និងកាំភ្លើងខ្លីមួយដើមដែលត្រូវ សមត្ថកិច្ចដកហូតនោះ នឹងបញ្ជូនទៅកាន់ សាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ។
អធិការនគរបាលខណ្ឌទួលគោក លោក ហួត ចាន់យ៉ារ៉ាន់ បាននិយាយនៅក្នុងសន្និសីទកាសែតថា ក្រោយ ពីមានសកម្មភាព ប្លន់ លួច និងគាស់ផ្ទះជាច្រើនករណីរួចមក ក្នុងរាជធានីភ្នំពេញ លោកស្នងការឧត្ដម សេនីយ៍ ជួន សុវណ្ណ និងស្នងការរងទទួល ផែន លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ បាន បញ្ជាឱ្យកម្លាំងនគរបាលខណ្ឌទាំង ៩ បើក ការស្រាវជ្រាវ ដើម្បីតាមចាប់មុខសញ្ញា ទាំងនេះ រក្សាសន្ដិសុខជូនប្រជាពលរដ្ឋក្នុង មូលដ្ឋាន ។
លោក ហួត ចាន់យ៉ារ៉ាន់ បានបន្ដទៀត ថា ក្រោយពីទទួលបានបទបញ្ជានេះលោក បានបញ្ជាឱ្យកម្លាំងនគរបាលជំនាញ និង កម្លាំងនគរបាល តាមបណ្ដាប៉ុស្ដិ៍ធ្វើការស្រាវជ្រាវតាមជំនាញរបស់ខ្លួន រហូតដល់ ចាប់ខ្លួនជនសង្ស័យបានជាបន្ដបន្ទាប់ ចំនួន ១០ នាក់ និងដកហូតម៉ូតូ ៦គ្រឿង និងកាំ ភ្លើងខ្លី ១ដើម ព្រមទាំងសម្ភារៈ និងលុយ កាក់មួយចំនួនផ្សេងទៀត ។
មន្ដ្រីនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក បានឱ្យដឹងថា ជនសង្ស័យទាំង ១០នាក់នេះ រួមមាន ទី១ ឈ្មោះ ជិន នាង ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទី២ ឈ្មោះ កែវ សុឃា ភេទប្រុស អាយុ ២៥ឆ្នាំ មុខ របរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលសង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក ទី៣ ឈ្មោះ នួន ថាត ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅផ្ទះ ជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ ទី៤ ឈ្មោះ កែវ មរតក ភេទស្រី អាយុ ២០ឆ្នាំ ស្នាក់នៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ទី៥ ឈ្មោះ ទី ធារិទ្ធ ភេទប្រុស អាយុ ៥០ ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី៦ ឈ្មោះ ឈុន ផល្លា ភេទ ប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅសង្កាត់វាល វង់ ខណ្ឌ ៧មករា ដែលទើបចេញពីពន្ធនា គារបាន១ខែ ពីបទ ចែកចាយគ្រឿងញៀន ទី៧ ឈ្មោះ គឹម សុវណ្ណារ៉ា ភេទប្រុស អាយុ ២១ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ទី៨ ឈ្មោះ សឿន ថុណា ភេទប្រុស អាយុ ១៩ឆ្នាំ ស្នាក់នៅសង្កាត់ ទំនប់ទឹក ខណ្ឌចំការមន ទី៩ ឈ្មោះ គង់ រ៉ា ណា ភេទស្រី អាយុ ២៩ឆ្នាំ ស្នាក់នៅសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី១០ ឈ្មោះ វី ចិន្ដា ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ៕
Blogger Comment
Facebook Comment