អាវយឺត​ប្រភេទ​ថ្មី មិន​ប្រឡាក់ មិន​ជ្រាប​ទឹក (Video Inside)

អាម៉េរិក ៖ ក្រុមហ៊ុនផលិតអាវយឺតមួយ បានសិក្សារស្រាវជ្រាវ និងបង្កើតនូវអាវយឺត ប្រភេទថ្មី ដែលអាចការពារការប្រឡាក់ យ៉ាងមានប្រសិទ្ធភាព។

ក្រុមហ៊ុន The Silic បានធ្វើការសហការជាមួយនឹង ក្រុមនិស្សិត នៅរដ្ឋ San Francisco សហរដ្ឋអាម៉េរិក ដែលមានឈ្មោះថា «Aamir Patel» បានធ្វើការច្នៃបង្កើតនូវ អាវយឺតប្រភេទថ្មី ដែលផ្សំឡើងពីសរសៃសំឡីកែវ និងលោហធាតុតូចៗជាច្រើន ដែលមានសមត្ថភាពអាចធ្វើការ ទប់ទល់ជាមួយនឹងធាតុរាវ មិនឲ្យជ្រាបចូលបាន។

ថ្វីត្បិតតែវាផ្សំឡើងពីលោហធាតុ និងសំឡីកែវក៏ដោយក្តី ប៉ុន្តែអាវយឺត Silic ពេលដែលយើង ពាក់ទៅវាមិនមានភាពខុសគ្នា ពីអាវយឺតធម្មតានោះទេ។ អាវយឺត Silic នឹងត្រូវបង្ហាញ និងចេញលក់នៅខែឧសភា ឆ្នាំ២០១៤ខាងមុខនេះ ដោយតម្លៃរបស់វា គឺប្រហែល ៥០ដុល្លារសហរដ្ឋអាម៉េរិក ក្នុងមួយអាវ៕


ប្រភព:lookingtoday
Share on Google Plus
    Blogger Comment
    Facebook Comment