របាយការណ៍ស្រាវជ្រាវ ចុងក្រោយបានបញ្ហាញថា ការលក់ស្មាតហ្វូន តាមរយៈអនឡាញ បានកើនឡើង ២៨,៥ភាគរយ ក្នុងនោះ Tablet បានកើនឡើង ១៩,៥ភាគរយ។
ប្រភពដដែលបាន បន្តទៀតថា ប្រព័ន្ធដំណើរការ iOS បានកើនឡើង ៣២,៦ភាគរយ ខណៈដែល Android មានចំនួន ១៤,៨ភាគរយ ហើយបើគិតចំនួន សរុបនៃការលក់ Android ចាញ់ iOS រហូតដល់ ៥ដង។
ក្រុមអ្នកស្រាវជ្រាវ បានបញ្ជាក់ថា បើទោះបីជា នៅថ្ងៃបុណ្យណូអែល មានក្រុមហ៊ុន បានលក់បញ្ចុះតម្លៃក្ដី ប៉ុន្តែនៅតែមិនអាច យកឈ្នះ iPhone និង iPad ដដែល ព្រោះថាឧសបករណ៍ ទាំងពីរនេះបានស្ថិត នៅក្នុងចិត្តរបស់យុវជន និងក្មេងៗ ព្រោះវាពោរពេញ ដោយការកម្សាន្ត និងលក្ខណៈពិសេសដែលជាទីចាប់អារម្មណ៍៕
ប្រភព:lookingtoday
Blogger Comment
Facebook Comment