ក្មេងស្រីអាយុ ៦ ឆ្នាំម្នាក់ ថ្លើមធំហ៊ានលួចប្រាក់ ១៥ម៉ឺនដុល្លារ ក្នុងហាងលក់គ្រឿងអលង្ការ (Video Inside)

ប្រភព:lookingtoday
អារ៉ាប៊ីសាអូឌីត៖ តាមប្រភពព័ត៌មាន metro កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៣ កន្លងទៅ បានប្រាប់ឲ្យដឹងថា មានស្រ្តី២នាក់ ស្លៀកពាក់ស្បៃមុខ និងកូនស្រីអាយុ ៦ឆ្នាំម្នាក់ ដើរចូលក្នុងហាង លក់គ្រឿងអលង្ការ ក្នុងប្រទេស អារ៉ាប៊ីសាអូឌីត ដើម្បីទិញ គ្រឿងអលង្ការ ក្នុងហាងនេះ ប៉ុន្តែក្នុងន័យ ផ្ដល់ឱកាសឲ្យ កូនស្រី លួចប្រាក់ប៉ុណ្ណោះ ។
នៅពេលដែល អ្នកលក់គ្រឿងអលង្ការ កំពុងនិយាយ ពីការតថ្លៃ និងណែនាំ ជាមួយស្រ្តីឯទៀត បែរជាក្មេងស្រីអាយុ ៦ ឆ្នាំម្នាក់ បន្លំចូលយកលុយ មួយដុំ ពីទូដាក់លុយ ដែលមាន សាច់ប្រាក់ ចំនួន ១៥០ ០០០ ដុល្លារ ។ បន្ទាប់មកនាង ក៏បានកាន់លុយ ដើរចេញជាមួយ ស្ត្រីជាម្តាយ ពីហាងនេះ ដោយគ្មាន ការភ័យខ្លាចអ្វីឡើយ។
វីដេអូ បង្ហាញពីក្មេង ស្រីអាយុ ៦ ឆ្នាំលួចប្រាក់ ១៥០ ០០០ ដុល្លារនេះ ត្រូវបានថត ចេញពីកាមេរ៉ា សុវត្ថិភាព ក្នុងហាង កាលពី ដើមខែនេះ នឹងត្រូវបាន គេបង្ហោះ នៅលើ LiveLeak បន្ទាប់មកទៀត ក៏បន្តបង្ហោះ តាមប្រព័ន្ធអនឡាញ តែម្តង៕


Share on Google Plus
    Blogger Comment
    Facebook Comment