បាតុករម្នាក់ ធ្លាក់ខ្លួនឈឺស្លាប់ ពេលមកចូលរួមធ្វើ បាតុកម្មនៅទីលាន ប្រជាធិបតេយ្យ

ប្រភព:ដើមអម្ពិល
ភ្នំពេញ : បាតុកររបស់ គណបក្ស សង្រ្គោះជាតិម្នាក់ ដែលគេដឹងថា មានតួនាទីជាសមាជិក គណ:ពង្រឹង ភូមិឃុំ នៅស្រុកព្រះស្តេច ខេត្តព្រៃវែង បានធ្លាក់ខ្លួនឈឺ រហូត ដល់ស្លាប់ ក្នុងអំឡុង មកចូលរួម នៅទីលានប្រជា ធិបតេយ្យ អស់រយ:ពេល ៤ថ្ងៃ ៣យប់ ។

ជនរងគ្រោះ បានដាច់ខ្យល់ ស្លាប់ពេលបញ្ជូនទៅកាន់ មន្ទីរពេទ្យកាល់ម៉ែត នាវេលា ម៉ោង១ និង៣០នាទី ឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣ ក្រោយពីជនរង គ្រោះ និងភរិយា មកចូលរួម តវ៉ាធ្វើបាតុកម្ម ជាមួយគណបក្សសង្រ្គោះជាតិ អស់រយ: ពេល ៤ថ្ងៃ ៣យប់ មកនោះ ។

យោងតាមសេចក្តី រាយការណ៍ ពីទីលានប្រជាធិបតេយ្យ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ នៅ សុខុន អាយុ ៥០ឆ្នាំ និងប្រពន្ឋ ឈ្មោះ ស៊ិន រតនា អាយុ៤៤ឆ្នាំ មកពីភូមិ ក្លែងគល់ ឃុំសីមារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា ការស្លាប់ របស់ជនរងគ្រោះ អាច បណ្តាលមកពី អាកាស ធាតុ ត្រជាក់ ដែលសំរាកនៅក្នុង ទីលាន ទាំងថ្ងៃទាំងយប់ ហូបចុកខ្វះអនាម័យ ជាដើម ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះរូបនេះ មានជំងឺប្រចាំកាយផងដែរ ។

បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ច រៀបចំចាត់ចែងប្រគល់ ជូនដល់ប្រពន្ឋ នៃសព យកទៅ ធ្វើបុណ្យ តាមប្រពៃណី នៅឯស្រុកកំណើត ខេត្តព្រៃវែង ៕

Share on Google Plus
    Blogger Comment
    Facebook Comment