ប្រភព:ដើមអម្ពិល
ញូវដែលី៖ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលឥណ្ឌា បាននិយាយថា យ៉ាងហោចណាស់អ្នកដំណើរចំនួន ២៣នាក់ ក្នុងនោះមានក្មេង ០២នាក់ បានស្លាប់ និង១២នាក់ទៀតរងរបួស ក្នុងគ្រោះអគ្គីភ័យឆេះរថភ្លើង ល្បឿនលឿនម៉ាស៊ីនត្រជាក់ដ៏ធំមួយ ស្ថិតនៅភាគខាងត្បូង រដ្ឋ អាន់ដ្រា ប្រាដេស ប្រទេសឥណ្ឌា កាលពីព្រឹកថ្ងៃសៅរ៍នេះ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ២០១៣ ដោយផ្អែកតាមការលើកឡើង របស់មន្រ្តីជាន់ខ្ពស់រូបនោះ សុំមិនបញ្ចេញឈ្មោះថា «ឧប្បតិហេតុឆេះនេះ បានកើតឡើងមកលើរថភ្លើង Bangalore-Nanded Express ជិតស្ថានីយរថភ្លើង កុតថាជឺរូវូ នៃសង្កាត់ អាណាតាភូរាំ កាលពីវេលាម៉ោងប្រមាណ ៣ និង៣០នាទីព្រឹកទៀបភ្លឺ ម៉ោងក្នុងតំបន់។
យើងបានទាញយកសាកសព ដែលឆេះខ្លោចប្រមាណ ២៣នាក់ និងអ្នករងរបួសផ្សេងទៀត ទៅកាន់មន្ទីរពេទ្យក្នុងតំបន់»។
មន្រ្តីរូបនោះបន្តថា «ភ្លើងបានរលត់ទៅវិញហើយ ប៉ុន្តែផ្សែងនៅតែបន្តហុយចេញ ពីកន្លែងឆេះនោះទៀត»។
លោកបានបន្ថែមថា ចំនួនអ្នកស្លាប់នៅពេលនេះ អាចនឹងកើនឡើងបន្តទៀត ខណៈមានអ្នករងរបួសជាច្រើន កំពុងស្ថិតក្នុងអាការៈធ្ងន់ធ្ងរ។ ក្នុងឧប្បតិហេតុនេះដែរ ក៏បានបណ្តាលឲ្យអ្នកដំណើរមួយចំនួន បានលោតចេញពីរថភ្លើង នៅពេលរថភ្លើងបន្ថយល្បឿន ខណៈអគ្គីភ័យកើតឡើង។
បើតាមទូរទស្សន៍ក្នុងស្រុករបស់ឥណ្ឌា បានផ្សាយថា រថភ្លើងដែលឆេះនោះ ផ្ទុកអ្នកដំណើរចំនួន ៧២នាក់ ជាមួយគ្នានោះដែរ នាយករដ្ឋមន្រ្តីឥណ្ឌាលោក ម៉ាន់ មូហាន់ស៊ីង ក៏បានបង្ហាញនូវការសោកស្តាយ និងតក់ស្លុតផងដែរ ក្នុងឧប្បតិហេតុនេះ និងបានស្នើឲ្យអាជ្ញាធរអយស្ម័យយានឥណ្ឌា បើកការស៊ើបអង្កេតរកមូលហេតុ និងជួយជនរងគ្រោះទំាងអស់ តាមដែលអាចធ្វើទៅបាន៕

Blogger Comment
Facebook Comment