ប្រភព ដើមអម្ពិល
កណ្តាល៖ យ៉ាងហោចណាស់មនុស្ស២នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗនិង២នាក់ផ្សេងទៀត រងរបួសជាទម្ងន់ នៅក្នុងឧប្បតិហេតុគ្រោះថ្នាក់ចរាចរ ដោយសារ រថយន្តសាំយ៉ុងមួយគ្រឿងបើកបុកដើមអម្ពិល កាលពីវេលាម៉ោង៦៖៣០នាទីល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចភូមិពន្លឺ ឃុំលំហាច ស្រុកអង្គស្នូល ខេត្តកណ្តាល ។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះរហូតដល់ស្លាប់ទី១ មានឈ្មោះវ៉ាន់ នី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ ទី២ឈ្មោះ មិន សារ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ ចំណែកជនរងគ្រោះ របួសធ្ងន់ ទី១ឈ្មោះ ជា ភក្តី ភេទប្រុស អាយុ២១ រស់នៅខេត្តកណ្តាល ជាអ្នកបើកបរនិងទី៤ឈ្មោះជា លីដេត ភេទប្រុស អាយុ២២ឆ្នាំ ចំណែកឯរថយន្ត ដែលបុកដើមអ្ពិលនោះបានខ្ទាតម៉ាស៊ីន រថយន្តចេញមកខាងក្រៅ។
តាមរបាយការណ៍បានបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យ មានគ្រោះថ្នាក់ចរាចរនេះ គឺដោយសារអ្នកបើកបរ មានភាពស្រវឹង យ៉ាងខ្លាំង ខ្វះការប្រុងប្រយ័ត្ន ចំណែករថយន្ត ត្រូវបានរក្សាទុកនៅអធិការដ្ឋានស្រុកអង្គស្នូល ដើម្បីធ្វើការដោះស្រាយ៕
Blogger Comment
Facebook Comment