ប្រភព សារព័ត៌មានវត្តភ្នំ
ខេត្ដតាកែវ ៖ យ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់ និង ៥នាក់ផ្សេងទៀត រងរបួសធ្ងន់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្ដមួយគ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2H-4158 បើកបរក្នុងល្បឿនលឿន ហើយជ្រុលបុក បង្កាន់ដៃស្ពាន បណ្ដាលឱ្យក្រឡាប់ កាលពីវេលាម៉ោង ២១និង៥០ នាទីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៤ នៅតាមបណ្ដោយ ផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ ៣១-៣២ ក្នុងភូមិឃ្លាំងសម្បត្ដិ ឃុំពត់ស ស្រុកបាទី ខេត្ដតាកែវ ។
ជនរងគ្រោះដែលស្លាប់រួមមាន ឈ្មោះ ខាំ សៅ ភេទស្រី អាយុ ៦៤ឆ្នាំ មានទីលំនៅភូមិជំរៅ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្ដតាកែវ និងម្នាក់ទៀតឈ្មោះ ខាំ ម៉ាញ់ ភេទស្រី អាយុ ៦៩ឆ្នាំ មានទីលំ នៅភូមិកែវចំរើន ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ។ ចំណែកជនរងគ្រោះទាំង ៥នាក់ ដែលរងរបួសមាន ១-ឈ្មោះ ព្រាប ស្រឿន ភេទស្រី អាយុ ៥៣ឆ្នាំ, ២-ឈ្មោះ ខាំ ចយ ភេទប្រុស អាយុ ៤៨ឆ្នាំ, ៣-ឈ្មោះ គង់ រតនា ភេទប្រុស អាយុ ៨ឆ្នាំ, ៤-ឈ្មោះ ខាំ ស៊ុំ ភេទប្រុស អាយុ ៦៩ឆ្នាំ និង៥-ឈ្មោះ ខាំ រាំង ភេទប្រុស អាយុ ៥១ឆ្នាំ ទាំង ៥នាក់មានទីលំនៅ ក្នុងឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្ដតាកែវ ។
ចំណែកអ្នកបើកបររថយន្ដ មានឈ្មោះ សេង សល់ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់។ មុនពេលកើតហេតុរថយន្ដបង្ក បានធ្វើដំណើរតាម បណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ដែលស្ពាននិងផ្លូវ មានសភាពរួមតូច ធ្វើឱ្យអ្នកបើកបរមិនបានចាប់អារម្មណ៍ ថែមទាំងមិនស្គាល់ស្ថានភាពផ្លូវ ក៏បានជ្រុលបុកបង្កាន់ដៃស្ពាន យ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្ដក្រឡាប់តែម្ដង៕
Blogger Comment
Facebook Comment