សិស្ស​​សា​លា​​ព្រះ​មុន្នី​វង្ស បង្កើត​​បក្ខ​ពួក​​ប្រុង​​វាយ​​សិស្ស​សា​លា​​នេ​ត​យ៉ង់ ត្រូវ​​កោះ​ហៅ​​មក​​អប់រំ​

ប្រភព សារព័ត៌មានវត្តភ្នំ
ខេត្តបាត់ដំបង ៖ កម្លាំង​​នគរ​បាល​​កា​រិយា​ល័យ ព្រហ្ម​ទណ្ឌ​កំ​​រិត​​ស្រាល បាន​​ឃាត់​ខ្លួន​​សិស្ស វិ​ទ្យា​ល័យ​​ព្រះ​មុន្នី​វង្ស ១៤​​នាក់ ដែល​​បាន​​ប​ង្កើត​​បក្ខ​ពួក​​ទំ​នើង ចាំ​​វាយ​ក្រុម​សិស្ស វិ​ទ្យា​ល័យ​​នេ​ត​​យ៉ង់ យក​មក​​អប់​រំ​កាល​ពី​​វេ​លា​​ម៉ោង ១០​​និង​២០ នា​ទី​​ព្រឹក​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​សាលា​យូ​អេស​អេ ស្ថិតក្នុង​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។​

​សមត្ថកិច្ច​បានអោយដឹង​ថា សិស្សសាលា​ដែល​ត្រូវ​ឃាត់ខ្លួន យកមក​អប់រំ​មាន​ចំនួន ១៤​នាក់​ជា​សិស្ស​វិទ្យាល័យ ព្រះមុន្នីវង្ស ក្នុងចំណោម​សិស្ស​ជាច្រើន ហើយ​អ្នករត់​រួច​មាន កាន់ដំបង​និង​ច្រ​វ៉ា​ក់ សំរាប់ធ្វើ​សកម្មភាព​វាយ​អ្នក​ដ៏​ទៃ ហើយ​សិស្ស ១៤​នាក់​នេះ មាន​វត្ថុតាង​ជា​ដំបង​ដែក​ជ្រុង ១​ដើម​ប្រវែង​ប្រហែល​ជិត ១​ម៉ែត្រ​។ ចំណែក​ភាគី​ម្ខាង​ទៀត​ជា សិស្ស​វិទ្យាល័យ​នេ​ត​យ៉ង់ មិនបាន​បង្ហាញខ្លួន​ឡើយ​។​

​អាណាព្យាបាល​សិស្ស​ខ្លះ ជា​មន្ត្រី​យោធា នគរបាល ភាគច្រើន​បាន សរសើរ​នគរបាល ដែល​បាន​ជួយ​ទប់ស្កាត់ ដល់​កូន​គាត់​មិនអោយ​វាយ​គ្នា តែ​ខ្លះ​និយាយ​កាន់ជើង​កូន និង​ដៀល​ដល់ សមត្ថកិច្ច​ថែមទៀត​។ តែ​ទោះជា​យ៉ាងណា ក្រោយពេល​សាកសួរ​រួច ចាំ​អោយ​អាណាព្យាបាល មក​ធ្វើ​ការធានា យក​កូន​ត្រឡប់ទៅផ្ទះ​វិញ និង​ជួយ​អប់រំ​កូន​នៅផ្ទះ​បន្ថែមទៀត កុំ​បង្កើត​បក្ខពួក​ដើរ​វាយ​គ្នា អោយខិត​ខំប្រឹង​រៀនសូត្រ ដើម្បី​ក្លាយជា​កូន​ល្អ ជា​ពលរដ្ឋ​ល្អ ក្នុងសង្គម​៕  ដោយ សុខ​ជា​

Wat 0801 Wat 08011
Share on Google Plus
    Blogger Comment
    Facebook Comment