របប​អាហារ​និង​ការព្យាបាល​ជំងឺ​ដំបៅ​ក្រពះ​តាមបែប​ធម្មជាតិ​


ជំងឺ​ក្រពះ​គឺជា​ជំងឺ​មួយ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដល់​ប្រដាប់​រំលាយ​អាហារ​ពិសេស​ក្រពះ​ផ្ទាល់ ព្រមទាំង​មាន​ផលប៉ះពាល់​ដល់​សុខ​ភាំ​ព​ទាំងមូល ហើយ​ដែល​វា​ចាំបាច់​ត្រូវតែ​ធ្វើការ​ព្យាបាល​ឱ្យទាន់​ពេលវេលា​។
ក្នុងនោះ​ការបរិភោគ​ចំណីអាហារ​ក៏​ជា​ផ្នែក​មួយ​ជួ​យស​ម្រូ​ល​ដល់​ធូរស្បើយ​នូវ​អាការៈរោគ និង​ឈានទៅដល់​ការព្យាបាល​ឱ្យ​ជា​ដាច់​ផងដែរ​។ ​

 អាហារ​ដែល​ត្រូវ​បរិភោគ​រួមមាន​៖

- ត្រូវ​ទទួលទាន​ត្រី​ក្នុង​មួយ​សប្តាហ៍​៣-៤​ដង ដូចជា​ត្រី​ស្បៃ​កា ត្រី​សា​ឌី​ន ត្រី​សា​ម៉ុង ព្រោះ​ត្រី​អស់ទាំងនោះ​សម្បូរ​អាស៊ីត​ខ្លាញ់​ល្អៗ ដែលជា​ប្រយោជន៍​ចំពោះ​រាងកាយ​កាត់បន្ថយ​ការ​រលាក​នៃ​ក្រពះ​អាហារ​។​
- ចេក​ជា​អាហារ​បន្ថយ​ជាតិ​អាស៊ីត ជួយ​កាត់បន្ថយ​អាការ​សៀតពោះ​។​
- ត្រូវ​ជ្រើសរើស​អាស៊ីត​អាហារ​ខ្លាញ់​ល្អ​ក្នុង​ការប្រកប​អាហារ ដូចជា​ប្រេង​អូ​លីវ​ប្រេងសណ្តែក សៀង​ជំនួស​ខ្លាញ់​ដែល​បាន​ពីស​ត្វ​។
- ទឹកឃ្មុំ Manuka​ពី​ប្រទេស​ញូ​ហ្សេ​ឡែ​ន​អ្នកស្រាវជ្រាវ​បាន​រកឃើញថា​អាច​កាត់បន្ថយ​អាការ​ចម្លង​មេរោគ​ក្នុង​ក្រពះ​អាហារ​។​
- ត្រូវ​ផឹកទឹក​១​ថ្ងៃ​6-8​កែវ ឬ “​តែ​ឱសថ​បុរាណ​” ដូចជា “​តែ​ប៉ិ​ប​ប៉ឺ​មីន​ត៍​” “​តែ​ខ្ញី​” ព្រោះ​វា​អាចជួយ​កាត់បន្ថយ​អាស៊ីត​ក្នុង​ក្រពះ​បាន​​មួយ​ចំ​ណែ​ក​​។​
- ត្រូវ​ទទួលទាន​អាហារ​ឱ្យ​ទៀងទាត់​មិនត្រូវ​បណ្តោយឱ្យ​ឃ្លាន ឬ​ទទួលទាន​ច្រើន​ជ្រុល​ពេក​នោះទេ​។​ ​

អាហារ​ដែល​គួរ​ចៀសវាង​

- ត្រូវ​ចៀសវាង​អាហារ​ទាំងឡាយ​ដែល​ធ្វើឱ្យ​អាការ​ឈឺពោះ​។​
- កាត់បន្ថយ​អាហារ​ដែលមាន​រសជាតិ​ជូរ​ខ្លាំង​ហឹរ​ខ្លាំង​។​
- ត្រូវ​ចៀសវៀង​សាច់​ក្រហម​ដែល​ចំអិន​មិន​ច្អិន (​ភ្លា​សាច់​ឆៅ​..)
- ត្រូវ​កាត់បន្ថយ​ការទទួល​ទាន​អាហារ​ប្រៃ​។​
- ត្រូវ​ចៀសវាង​អាហារ​ជាតិ​ខ្លាញ់​ខ្ពស់ អាហារ​ដែល​តែងតែ​ក្លិន ដាក់​ពណ៌ និង​អាហារ​ដែលមាន​ដាក់​ប៊ីចេង​។​

ប្រភព PopzoneAsia
Share on Google Plus
    Blogger Comment
    Facebook Comment