អាហារពេលព្រឹកមានសារៈសំខាន់យ៉ាងណាចំពោះសុខភាព!
មាតាគ្រប់ៗរូបតែងនិយាយប្រាប់កូនៗខ្លួនថា អាហារពេលព្រឹកមានតម្លៃដូចជាគ្រាប់ពេជ្រអ៊ីចឹងដែរសម្រាប់សុខភាពជីវិតមនុស្សប្រចាំថ្ងៃ។ អាហារពេលព្រឹកវាមិនត្រឹមតែជាប្រភពផ្តល់នូវថាមពលខ្លាំងក្លានោះទេ តែវាថែមទាំងមានអត្ថប្រយោជន៍ច្រើនទៀត ជារួមមានដូចជាសម្រាប់ត្រួតពិនិត្យទម្ងន់និងការបង្កើននូវសកម្មភាពផ្សេងៗទៀតផង។
ហេតុនេះដើម្បីជ្រាប់កាន់តែច្បាស់សូមប្រិយមិត្តឈ្វេងយល់សេចក្តីលម្អិតខាងក្រោមដូចតទៅ៖ តាមរយៈការសិក្សាមួយបានបង្ហាញថា ទទួលទានអាហារពេលព្រឹកអាចជួយផ្តល់នូវអត្ថប្រយោជន៍មួយចំនួនដល់លោកអ្នកបានដូចជា អាហារពេលព្រឹកមានសារជាតិបម្រុងរាងកាយប្រកបដោយគុណភាពខ្ពស់ច្រើនសម្បូរជាតិវីតាមីន និងជាតិរ៉ែ។ ជួយបង្កើននូវថាមពលដល់រាងកាយពេលលេងកីឡាឬ សកម្មភាពផ្សេងៗពេលរៀន និងពេលធ្វើការងារ។ បង្កើននិងតភ្ជាប់នូវប្រព័ន្ធសព៌ាង្គកាយរឹងមាំ។ កាត់បន្ថយជាតិកូឡេស្ទេរ៉ូលស្ថិតនៅកម្រិតទាប។ សរុបមកការទទួលទានអាហារពេលព្រឹកបានត្រឹមត្រូវ ពិតជាមានសារៈសំខាន់ច្រើនណាស់ដល់សុខភាពមនុស្សគ្រប់រូបជាពិសេសសម្រាប់កុមារនិងមនុស្សពេញវ័យ។
យោងតាមសមាគមចំណីអាហារអាមេរិកADAបានឲ្យដឹងថា ក្មេងៗដែលញ៉ាំអាហារពេលព្រឹកមានសកម្មភាពល្អនៅក្នុងថ្នាក់រៀននិងការលេងនៅទីកន្លែងផ្សេងៗ។ ពួកគេក៏ជាក្មេងមានការផ្តោតអារម្មណ៍ច្រើន មានជំនាញខាងដោះស្រាយបញ្ហាបានល្អ និងសកម្មផ្នែកឥន្ទ្រិយារម្មណ៍ដែរនិងភ្នែករបស់ពួកគេមានលក្ខណៈសកម្មទៀតផង។
ប្រភពៈ សៀវភៅ២០០សំណួរដើម្បីសុខភាពភាព
Blogger Comment
Facebook Comment