និស្សិត​សាលា បៀ​ល​ប្រាយ ត្រូវ​ឡាន​បើក​បុក​ប៉ើង​ដូច​ស្លឹកកណ្តប រងរបួស ២​នាក់​

ប្រភព សារព័ត៌មានវត្តភ្នំ
​ខេត្តសៀមរាប ៖ និ​ស្សិត​​សា​លា បៀ​ល​​ប្រាយ​​ឆ្នាំ​​ទី​១ ចំ​នួន ២​​នាក់ ​​ត្រូវ​​ឡាន​​កាម​រី​គូទ​​ប៉ោង បើក​​បុក​​ពី​ក្រោយ ប៉ើង​​ដូច​​ស្លឹក​កណ្តប ខ្ទាត​​ចេញ​ពី​​ម៉ូតូ ធ្លាក់​​ទៅ​​កៀន​ចិ​ញ្ចើម​ផ្លូវ បណ្តា​ល​​ឲ្យ​​បែក​ក្បាលរង​របួស​​ធ្ងន់ ខណៈ​ដែល​​ពួក​គេ ជិះ​​ម៉ូតូ​​ទៅ​​ហូប​​អាហារ នៅ​ឃ្យុ​ង​យូ កាលពី​វេលា​ម៉ោង ៩​និង​០០ នាទី​យប់​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៤ ស្ថិតនៅតាម ផ្លូវ ៦០​ម៉ែត្រ​ក្នុង ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​/​ខេត្ត សៀមរាប​។​

​រថយន្ត​បង្កហេតុ ម៉ាក​កាមរី ពណ៌​ខ្មៅ បាន​បើក​រត់​បាត់ស្រមោល បើកបរ​តាមផ្លូវ​លេខ ៦០ ពី​ជើង​មក​ត្បូង ឡើង​វ៉ា​ទៅបុក​ជាមួយ​ម៉ូតូ សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ 1K-9648 សៀមរាប របស់​ជនរងគ្រោះ ដែល​ជិះ​គ្នា ២​នាក់​។ អ្នក​ឌុប​ឈ្មោះ សុភ​ក្ត្រ័ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ  រៀន​នៅ​សាលា បៀ​ល​ប្រាយ​ឆ្នាំ​ទី​១ ជាមួយគ្នា រដ​របួសស្រាល និង​អ្នកជិះ​ពីក្រោយ​ឈ្មោះ ណុប នី​ន ភេទ​ប្រុស អាយុ ២២​ឆ្នាំ​ស្នាក់នៅ ជាមួយគ្នា របួសធ្ងន់​បែកក្បាល ត្រូវបាន​មិត្តភក្តិ ហៅ​ឡានពេទ្យ​ដឹក យកទៅ​សង្គ្រោះ​ភ្លាមៗ​៕

Wat 080115
Share on Google Plus
    Blogger Comment
    Facebook Comment