ឃាត់​តារាចម្រៀង​ម្នាក់​នាំ​កុមារី​អាយុ​១៤​ឆ្នាំ​ឲ្យ​តា​តា​ស៊ី​ពង​ក្រហម​ ( Update )

ប្រភព CEN
ភ្នំពេញ: តារាចម្រៀង​ស្រី​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​រសៀល​ថ្ងៃទី​១៨​មករា​នេះ នៅ​ចំណុច​ផ្ទះ​លេខ​៨៨​អឺ​០​ផ្លូវ​លេខ​២​ក្នុង​បូរី​ពិភពថ្មី ផ្លូវ​វេ​ង​ស្រេង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជាប់ចោទ​ពីបទ​នាំ​កុមារី​មិនទាន់​គ្រប់​អាយុ​ឲ្យ​តា​តា​ស៊ី​ពង​ក្រហម។

ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹង​នៅ​ជំហាន​ដំបូង​ថា ស្ត្រី​តារាចម្រៀង​ឈ្មោះ​អ៊ូ រស្មី ស្នាក់​នៅផ្ទះ​ខាងលើ បាន​ល្បួង​កុមារី​អាយុ​១៤​ឆ្នាំ​ម្នាក់​ឲ្យ​លោកតា​ម្នាក់​អាយុ​៦០​ឆ្នាំ​ដេក​២​យប់​២​ថ្ងៃ​(១៤​ដល់​១៥-០១-២០១៤) ដោយ​សន្យាថា​”…​បន្ទាប់ពី​ដេក​ជាមួយ​តា​តា​រួច​នឹង​នាំ​នាង​ឡើង​ច្រៀង​តាម​ទូរទស្សន៍​ឲ្យ​ល្បី ” ។ ប្រភព​មិនបាន​បញ្ជាក់​លម្អិត​អំពី​ចំនួន​ទឹកប្រាក់​តម្លៃ​ប៉ុន្មាន​? ហើយ​តា​តា​អាយុ​៦០​ឆ្នាំ​ជា​បុរស​មួយណា​នោះទេ​?

ប្រភព​បន្តថា បន្ទាប់ពី​ដេក​ជាមួយ​តា​តា​រួចមក អ៊ូ រស្មី​មិនបាន​គោរព​តាម​ការសន្យា ទើប​កុមារី​រងគ្រោះ​ដាក់ពាក្យ​បណ្តឹង​ដល់​ប៉ូលិស​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ ហើយ​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ និង ស្ត្រី​អ្នកបម្រើ​ម្នាក់ទៀត រួច​បញ្ជូន​ទៅកាន់​ការិយាល័យ​សាកសួរ​បន្ត​តាម​នីតិវិធី​ច្បាប់​៕T​/c

ស្ត្រី​តារាចម្រៀង​ឈ្មោះ​អ៊ូ រស្មី
កុមារី​អាយុ​១៤​ឆ្នាំ ដែលត្រូវតារាចម្រៀងខាងលើ នាំយកទៅតាតា
Share on Google Plus
    Blogger Comment
    Facebook Comment