ជិះម៉ូតូកៀរជាមួយ ម៉ូតូរឺម៉ក់ធ្លាក់ អ្នកជិះពីក្រោយ របួសធ្ងន់

ប្រភព៖ ដើមអម្ពិល
ភ្នំពេញ ៖ ម៉ូតូមួយគ្រឿង បើកទៅកៀរម៉ូតូ សណ្តោងកន្ទុយរឺម៉ក់ មួយគ្រឿង គៀបជាប់បណ្តាលឲ្យ ស្រ្តីម្នាក់ ជិះពីក្រោយធ្លាក់ពីលើ ម៉ូតូអុកគូថរងរបួសធ្ងន់ ហើយភ្លាមៗ នោះ រថយន្តសង្គ្រោះ របស់មន្ទីរពេទ្យ បង្អែកពោធិ៍ចិនតុង ទៅដល់ តែជនរងគ្រោះ ពុំព្រឡើង លើរថយន្តនោះទេ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៣និង៤០នាទី ល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សាក្សីកន្លែង កើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ មានវ័យប្រហែល ជាជិត៣០ឆ្នាំ រងរបួសដោយអុកគូថ ទៅនឹងថ្នល់ រីឯអ្នកបើកម៉ូតូពុំ ត្រូវបានគេស្គាល់ឈ្មោះនោះទេ អ្នកទាំងពីរជិះ ម៉ូតូមួយគ្រឿងម៉ាក ឌីបី ពណ៌ខៀវលាយក្រហម ពាក់ស្លាកលេខតាកែវ 1E-1336 រីឯម៉ូតូសណ្តោង រឺម៉កនោះម៉ាកវេវសេរីចាស់ ពណ៌ទឹកខៀវ ពាក់ស្លាកលេខ ឋ ២៥១៩ ភព១ អ្នកបើកបរក៏ពុំត្រូវ បានគេស្គាល់ឈ្មោះនោះដែរ ។

សាក្សីបានបន្តទៀតថា មុនពេលកើតហេតុ រឺម៉កបើកចេញមកពីកើត ទៅលិចលុះដល់ ចំណុចកើតហេតុ ម៉ូតូជនរងគ្រោះជិះ មកពីក្រោយក៏ជ្រុលកៀរ ពីក្រោយគៀបជាប់ និងរឺម៉កបណ្តាលឲ្យ ធ្លាក់ជនរងគ្រោះជិះ ពីក្រោយអុកគូថទៅនឹង ថ្នល់រងរបួសធ្ងន់តែម្តង។ បន្តិចក្រោយ មកនគរបាលក៏បានទៅ ដល់កន្លែងកើតហេតុធ្វើការ វាស់វែងនិងបានឲ្យជនរងគ្រោះទៅព្យាបាល រួចវត្ថុតាងត្រូវយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ខណ្ឌដើម្បីរង់ចាំ ដោះស្រាយគ្នាជាក្រោយ៕

Pheak-0135

Photo by DAP-NEWS
Share on Google Plus
    Blogger Comment
    Facebook Comment