គុណប្រយោជន៍ គ្រាប់ម្រេច ចំពោះ អាហារ និង សុខភាព

ម្រេចជួយបង្កើន រសជាតិយ៉ាងឆ្ងាញ់ពិសារ នៅក្នុងមុខម្ហូបដូចជា អូម៉ាឡែត ប៉ាស្ដា សម្លខ សម្លឆាបន្លែ បបរគ្រឿង ជាដើម ។ល។

ក្ដាមឆាម្រេច
ម្រេចមានគុណប្រយោជន៍ ចំពោះសុខភាពច្រើនជាងមនុស្សភាគច្រើនបានដឹងទៅទៀត។ ម្រេចគឺជាគ្រឿងផ្សំក្នុងម្ហូប
ដែលមានសក្ដានុពលក្នុងការធ្វើឱ្យម្ហូបអាហារ ឱមានជារសឆ្ងាញ់ពិសារថែមទៀត នៅពេលយើងយកទៅប្រើផ្សំ នៅ
ក្នុងមុខម្ហូបផ្សេងៗ និងយកទៅដាក់លើតុ ដើម្បីបន្ថែមនៅក្នុងម្ហូបអាហារដែលយើងបរិភោគ។ នៅក្នុងប្រទេសមួយចំនួន
មនុស្សជាច្រើនតែងចាប់ផ្ដើមថ្ងៃរបស់ពួកគេ ដោយការទទួលទានកាហ្វេខ្មៅមួយពែង និងដាក់បន្ថែមម្សៅម្រេចបន្ដិច។
ក្លិនឆ្ងុយនៃម្រេចកិនថ្មីៗ គឺពិបាកនឹងបំភ្លេចបានណាស់។

ការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញឱ្យឃើញថា ម្រេចមាននូវគុណប្រយោជន៍ ជាច្រើនចំពោះសុខភាព ។
វាមានសមត្ថភាពក្នុងការពង្រឹងមុខងារនៃបំពង់រំលាយអាហារ។ ការទទួលទានម្រេច គឺជាវិធីដ៏ល្អប្រសើរ ជំនួយដល់
ការរំលាយអាហាររបស់មនុស្ស។ លើសពីគ្រឿងទេសផ្សំនៅក្នុងអាហារ ម្រេចមានប្រសិទ្ធភាព ក្នុងការបង្កើនសមត្ថភាព
រំលាយអាហារ និងល្អប្រសើរក្នុងការភ្ញោចនូវការលេចចេញកន្ទួលតូចៗនៅលើអណ្ដាត។ រំញោច ធ្វើឱ្យលេចចេញ
កន្ទួលតូចៗនៅលើអណ្ដាតនេះ គឺប្រាប់ឱ្យក្រពះដឹងថា ក្រពះត្រូវតែបង្កើនជាតិទឹក ដើម្បីរំលាយអាហារដោយខ្លួនឯង
ដោយទឹករំលាយអាហារ អាស៊ីតក្លរីឌ្រីក(hydrochloric acid) ។ ជាតិអាស៊ីដនេះមានប្រសិទ្ធភាពកិនកម្ទេច នូវ
សារធាតុប្រូតេអ៊ីននៅក្នុងក្រពះ ដោយបង្កើននូវដំណើរការ នៃការរំលាយអាហារបានយ៉ាងប្រសើរ។

ម្រេចត្រូវបានមនុស្សដឹងថា មានបរិមាណនៃសារធាតុប្រឆាំងនឹងអុកស៊ីដកម្ម យ៉ាងប្រសើរ។ វាក៏មានប្រសិទ្ធភាព
ក្នុងការប្រឆាំង នឹងការលូតលាស់បាក់តេរី ជាពិសេស គឺបាក់តេរីនៅក្នុងបំពង់រំលាយអាហារ៕
អត្ថបទ៖ សារ៉ាត
ប្រភព newstoday
Share on Google Plus
    Blogger Comment
    Facebook Comment