ទម្លាប់ដែលធ្វើឲ្យប៉ះពាល់ដល់ខួរក្បាល
១. អត់ទទួលទានអាហារពេលព្រឹក អ្នកដែលមិនទទួលអាហារពេលព្រឹកគឺធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមចុះទាប បណ្តាលឲ្យការផ្តត់ផ្តង់សារធាតុចិញ្ចឹមដល់ខួលក្បាលមិនគ្រប់គ្រាន់ដែលជាហេតុធ្វើឲ្យខួរក្បាលខូចខាតថមថយ ។
២. ទទួលទានហួសកម្រិត ការទទួលទានហួសកម្រិតធ្វើឲ្យប៉ះពាល់ដល់សរសៃឈាមក្រហមរបស់ខួរក្បាល ជាហេតុបណ្តាលឲ្យអានុភាពនៃខួរក្បាលថយចុះ ។
៣. ការជក់បារី ការជក់បារីគឺធ្វើឲ្យបាត់បង់កោសិកាក្នុងខួរក្បាលយ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតបណ្តាល់ឲ្យកើតជម្ងឺ Alzheimer ។
៤. កម្រិតជាតិស្ករខ្ពស់ ជាតិស្ករច្រើនពេកអាចនឹងបង្អាក់ការស្រូបយកប្រូតេអ៊ីន នឹងសារធាតុចិញ្ចឹមផ្សេងៗ ដែលជាហេតុបណ្តាលឲ្យខួរក្បាលខ្វះសារធាតុចិញ្ចិមហើយអាចឈានដល់ការបង្អាក់ការវិវឌ្ឍន៍នៃខួរក្បាលទៀតផង ។
៥. ការបំពុលបរិយាកាស ខួរក្បាលគឺជាកន្លែងដែលប្រើប្រាស់អ៊ុកស៊ីសែនច្រើនជាងគេក្នុងខ្លួនរបស់មនុស្ស ។ ការស្រូបយកខ្យល់ដែលមានជាតិពុលគឺអាចធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់អ៊ុកស៊ីសែនដល់ខួរក្បាល នឹងអាចកាត់បន្ថយឥទ្ធិពលរបស់ខួរក្បាល ។
៦. ការដេកមិនគ្រប់គ្រាន់ ដំណេកគឺអាចធ្វើឲ្យខួរក្បាលរបស់យើងបានសម្រាក ការដែលមិនបានទទួលទានដំណេកគ្រប់គ្រាន់ជាប្រចាំ អាចនឹងជម្រុញធ្វើឲ្យកោសិការបស់ខួរក្បាលងាប់ ។
៧. គ្របក្បាលពេលកំពុងដេក ការដេកដោយគ្របក្បាលគឺធ្វើឲ្យថមថយកាបូនឌីអុកស៊ីត ហើយនឹងបណ្តុំនៃអ៊ុកស៊ីសែន ដែលអាចបណ្តាលឲ្យមានការប៉ះពាល់ខួរក្បាលកើតមានឡើង ។
៨. ការដំណើរការខួរក្បាលពេលកំពុងមានជម្ងឺ ការខំធ្វើការ ឬខំរៀនពេលកំពុងមានជម្ងឺ អាចបណ្តាលឲ្យប្រសិទ្ធភាពនៃខួរក្បាលចុះថមថយ ក៏ដូចជាធ្វើឲ្យខូចខាតដល់ខួរក្បាលរបស់យើងផងដែរ ។
៩. កង្វះខាតនៃការគិត ការគិតគឺជាវិធីដ៏ល្អដើម្បីហ្វឹកហាត់ខួរក្បាលរបស់យើង កង្វះខាតការគិតភ្ញោចខួរក្បល ជាហេតុបណ្តាលឲ្យខួរក្បាលចុះថមថយ និយាយឲ្យចំគឺគិតមិនសូវរហ័ស ខួរក្បាលស្ទគ់!!
១០. អត់សូវនិយាយស្តី ការនិយាយស្តីច្រើន គឺអាចនឹងធ្វើឲ្យខួរក្បាលរស់រវើក និងរហ័សរហួសបានយ៉ាងប្រសើរ!
ប្រភព ប្លុក ឡាយ ឡង់ឌីថថ
Blogger Comment
Facebook Comment