គុណប្រយោជន៍ ទឹកតែ សម្រកទម្ងន់

ទឹកតែ គឺជាភេសជ្ជៈ ដ៏ឈ្ងុយឆ្ងាញ់ ត្រូវបានមនុស្សជុំវិញពិភពនិយមទទួលទាន ។ វាមិនត្រឹមតែ ផ្ដល់នូវជាតិទឹកដល់ រាងកាយរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងផ្ដល់នូវ គុណប្រយោជន៍ក្នុងការកំចាត់ជាតិខ្លាញ់ ដែលជំនួយដល់ការ សម្រកទម្ងន់ទៀតផង។



យោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវធ្វើឡើង នៅឯសាកលវិទ្យាល័យ Kobe ប្រទេសជប៉ុន បានរកឃើញថា
មនុស្សទទួលទានទឹកតែជាប្រចាំ ទទួលបានអត្ថប្រយោជន៍ដ៏ល្អ ក្នុងការទប់ស្កាត់ ការប្រែប្រួលមិនល្អ នៅក្នុងឈាម
ដោយសារអាហារសម្បូរជាតិខ្លាញ់ដែលអាចបណ្ដាលឱ្យមនុស្ស ប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ២ ។

នៅក្នុងការសិក្សាស្រាវជ្រាវនោះ ក្រុមអ្នកវិទ្យាសាស្រ្ដ បានធ្វើការដកពិសោធន៍ ចំពោះសត្វកណ្ដុរ ដោយបែងចែកសត្វ
កណ្ដុរទាំងនោះជាពីរក្រុម។ សត្វកណ្ដុរមួយក្រុមត្រូវបានផ្ដល់ឱ្យរបបអាហារសម្បូរដោយជាតិខ្លាញ់ច្រើន ហើយសត្វ
កណ្ដុរមួយក្រុមទៀតត្រូវបានផ្ដល់ឱ្យរបបអាហារ ធម្មតា។ ក្នុងនោះ សត្វកណ្ដុរមួយក្រុមៗ ត្រូវបានបំបែក ជាក្រុមតូចៗ
ហើយផ្ដល់ឱ្យក្រុមសត្វកណ្ដុរនិមួយៗនូវទឹក ទឹកតែខ្មៅ និងតែបៃតង ក្នុងរយៈពេល ១៤សប្ដាហ៍។

ទឹកតែទាំងពីរប្រភេទនេះជួយទប់ស្កាត់ការឡើងទម្ងន់រាងកាយ និងការកពូនជាតិខ្លាញ់ត្រង់បរិវេណក្បាលពោះ ដែល
បណ្ដាលមកពី របបអាហារមានជាតិខ្លាញ់ច្រើន។

ប៉ុន្ដែទឹកតែខ្មៅក៏មានប្រសិទ្ធភាពក្នុងការប្រឆាំង ចំពោះភាពប៉ះពាល់មិនល្អដល់ឈាមរបស់មនុស្ស ដែលភាគច្រើន
បណ្ដាលមកពីរបបអាហារមានជាតិខ្លាញ់ខ្ពស់ ៕
អត្ថបទ៖ សារ៉ាត
ប្រភព newstoday
Share on Google Plus
    Blogger Comment
    Facebook Comment