សិស្សវិទ្យាល័យ ព្រះបាទ សុរាម្រឹតម្នាក់ ឌឺដងដាក់គ្នា បង្កហិង្សា រងរបួសធ្ងន់ ដាច់ឆ្នឹងជំនី ធ្លាយដល់ថ្លើម

ប្រភព ដើមអម្ពិល
កាលពីវេលាម៉ោង១០និង៥០នាទី ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៤ នៅក្នុងវិទ្យាល័យ ព្រះបាទសុរាម្រឹត ក្នុងសង្កាត់ កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង យុវសិស្សម្នាក់ បានរងរបួសឈាមស្រោច ពេញខ្លួនហើយត្រូវបានគេ ដឹកមកសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់ពីយុវសិស្សរូបនេះ ត្រូវសិស្សរៀនជាមួយគ្នា នៅក្នុងសាលាដូចគ្នា យកកាំបិតចុង ស្រួចចាក់ចំនួនពីរកាំបិត ។

លោក ជា វណ្ណៈ នាយប៉ុស្តិ៍រដ្ឋបាលកំពង់ឆ្នាំង បានអោយដឹងថា ជនរងគ្រោះដែលត្រូវ សិស្សសាលា ដូចគ្នាចាក់នេះ មានឈ្មោះ ថូ សូកញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ រៀនថ្នាក់ទី១០D នៃវិទ្យាល័យព្រះបាទសុរាម្រឹត រស់នៅភូមិ ទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

លោកនាយប៉ុស្តិ៍បានអោយដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចេញ ពីក្នុងថ្នាក់រៀន ហើយចេញ មករកកន្លែងផ្ញើរកង់ នៅពេលជិតដល់កន្លែងផ្ញើរកង់ ក៏ស្រាប់តែមានសិស្ស ប្រមាណជា៤ទៅ៥នាក់ បាន ស្ទុះមកវាយទាត់ធាក់ រួចយកកាំបិតចុងស្រួច ចាក់ចំពីរកាំបិតត្រូវកណ្តៀតទឹកខាងស្តាំ បណ្តាលអោយ ដេកដួលក្នុងថ្លុកឈាមតែម្តង ក្រោយពេលកើតហេតុជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោលតែម្តង ។ រហូតដល់នៅម៉ោង ៣និង៣០នាទី ថ្ងៃដដែល ជនដៃដល់ត្រូវបាសមត្ថកិច្ច ធ្វើការស្រាវជ្រាវ រកមុខ សញ្ញាចាប់បាន ឈ្មោះ យឹម ភារម្យ អាយុ១៩ឆ្នាំ មានស្រុកកំណើត ភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ស្នាក់នៅផ្ឬះជួល ក្នុងភូមិត្រពាំងចឹកសារ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជាសិស្សថ្នាក់ទី១០ នៃវិទ្យាល័យព្រះបាទ សុរាម្រឹត ជាសិស្សក្រីក្រ ដោយរៀនពេលថ្ងៃ និងឆ្លៀតធ្វើការ ពេលយប់នៅ ភោជនីយដ្ឋានដីរីស ។

តាមប្រភពពីសិស្សនៅក្នុងសាលានេះបានអោយដឹងថា នៅមុនពេលមានសកម្ម ភាពចាក់គ្នានេះ គឺនៅវេលា ម៉ោង៩និង៣០នាទី ជនរងគ្រោះមានទំនាស់ ជាមួយនិងសិស្សក្នុងសាលានេះ ហើយបានឌឺដង ដាក់គ្នាយ៉ាងខ្លាំងផងដែរ ដោយខាងភាគីរងគ្រោះត្រូវគេចាក់បានជេរប្រមាថមើលងាយ និងវាយក្បាល ជនដៃដល់ ចំនួន២ទៅ៣ដៃ ប៉ុន្តែត្រូវបានគេបំបែកហ្វូងកុំអោយឈ្លោះគ្នា រហូតដល់ពេល ម៉ោងចេញមក ផ្ទះខាងជន រងគ្រោះបានមកឌឺដង និងវាយបន្ថែមទៀត ធ្វើអោយជនដៃដល់ទ្រាំ មិនបានក៍កើតហិង្សា យកកាំបិតចាក់ បណ្តាលអោយរងរបួសធ្ងន់តែម្តង៕



Share on Google Plus
    Blogger Comment
    Facebook Comment