គណបក្ស ប្រជាជនកម្ពុជា ប្រារព្ធខួបជ័យជំនះ ៧មករា លើកទី៣៥

ប្រភព ដើមអម្ពិល
ភ្នំពេញ ៖ គណបក្ស ប្រជាជនកម្ពុជា បានប្រារព្ធ ខួបលើកទី៣៥ នៃថ្ងៃជ័យជំនះ ៧ មករា ឆ្នាំ១៩៧៩-៧ មករា ២០១៤ ដែលធ្វើឡើង នៅមណ្ឌលកោះពេជ្យ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្ស ប្រជាជនកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន អនុប្រធានគណបក្ស ប្រជាជនកម្ពុជា ព្រមទាំងមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកា របស់គណបក្ស រាប់ម៉ឺននាក់ ។

គណបក្សប្រជាជនកម្ពុជា តែងតែប្រារព្ធ ខួបថ្ងៃជ័យជំនះ ៧ មករា ជារៀងរាល់ឆ្នាំ ដោយគណបក្សប្រជាជន បានចាត់ទុកថ្ងៃទី៧ មករា ជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋ ទូទាំងប្រទេស រួចផុតពីសម័យកម្ពុជា ប្រជាធិបតេយ្យ ខ្មែរក្រហម៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS
Add caption
Share on Google Plus
    Blogger Comment
    Facebook Comment