កណ្តាល: សាលាដំបូងខេត្តកណ្តាលសម្រេចឃុំខ្លួនប្តីនៅរសៀលថ្ងៃទី៦ ខែមករា នៅពន្ធនាគារខេត្តកណ្តាលជាបណ្តោះអាសន្ន យោងតាមពាក្យបណ្តឹងរបស់ស្ត្រីឈ្មោះ ចក់ ស្រីនាង ត្រូវជាប្រពន្ធពីបទចោទថា ប្តីរបស់ខ្លួនឈ្មោះពេញ សុជាតិ កាលពីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ បានផឹកស្រាស្រវឹង ហើយបានចាប់រំលោភកូនស្រីរបស់ខ្លួនរហូតបានសម្រេច។
បុរសសង្ស័យនិយាយថាខ្លួនបានចុះចេញពីផ្ទះមិនរស់នៅជាមួយប្រពន្ធរយៈពេលជាងមួយឆ្នាំមកហើយ ហើយបានហៅកូនស្រីបង្កើតអាយុ៥ឆ្នាំ ឲ្យមកលេងជាមួយម្តងម្កាល ស្រាប់តែលើកចុងក្រោយកូនបានមកលេងជាមួយខ្លួន ពេលត្រឡប់ទៅវិញ ប្រពន្ធប្តឹងឲ្យសមត្ថកិច្ចឃាត់រូបខ្លួន ដោយចោទប្រកាន់ថា រំលោភសេពសន្ថវៈទៅលើកូនស្រីអាយុ៥ឆ្នាំបានសម្រេច ។
ជនសង្ស័យត្រូវសមត្ថកិច្ចស្រុកមុខកំពូល ធ្វើការចាប់ខ្លួនបញ្ជូនមកកាន់សាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៤ ។
ប៉ូលិសបានឲ្យដឹងថា ជនជាប់ចោទក្នុងអំពើរំលោភកូនឯងនេះមានឈ្មោះ ពេញ សុជាតិ អាយុ២៣ឆ្នាំ មុខរបរកម្មករឡឥដ្ឋ ស្នាក់នៅក្នុងឡឥដ្ឋ ក្នុងភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូក ខេត្តកណ្តាល ។
បើតាមពាក្យបណ្តឹងរបស់ស្ត្រីឈ្មោះ ចក់ ស្រីនាង ត្រូវជាប្រពន្ធជនសង្ស័យបានប្តឹងសមត្ថកិច្ចថា ប្តីរបស់ខ្លួនឈ្មោះពេញ សុជាតិ កាលពីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ គេបានផឹកស្រាស្រវឹង ហើយបានធ្វើសកម្មភាពចាប់រំលោភកូនស្រីរបស់ខ្លួនរហូតបានសម្រេច ហើយកន្លងមកជនសង្ស័យជាឪពុកនេះបានប៉ុនប៉ងចាប់រំលោភនាងបីលើកមកហើយ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យពេញ សុជាតិ បានបដិសេធថា ខ្លួនគេមិនបានប្រព្រឹត្តអំពើថោកទាបចាប់រំលោភកូនដូចការចោទប្រកាន់របស់ប្រពន្ធទេ ហើយករណីដែលប្រពន្ធរៀបចំរឿងនេះកើតឡើងដោយសាររូបគេ និងប្រពន្ធបានលែងលះគ្នារយៈពេលជាងមួយឆ្នាំមកហើយ ។ ទោះការបដិសេធរបស់ពេញ សុជាតិ យ៉ាងនេះក្តី ក៏សាលាដំបូងខេត្តកណ្តាលសម្រេចឃុំខ្លួនជនសង្ស័យនៅរសៀលថ្ងៃទី៦ ខែមករានេះ នៅពន្ធនាគារខេត្តកណ្តាលជាបណ្តោះអាសន្ន៕T /L

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យពេញ សុជាតិ បានបដិសេធថា ខ្លួនគេមិនបានប្រព្រឹត្តអំពើថោកទាបចាប់រំលោភកូនដូចការចោទប្រកាន់រប ស់ប្រពន្ធទេ
Blogger Comment
Facebook Comment