បុរសម្នាក់សំលាប់នារីរកស៊ីផ្លូវភេទ ហើយរំលោភសាកសព

ចិន៖ យើងធ្លាប់តែឃើញរឿងឃាតកម្មរំលោភ រួចបាន សំលាប់ជាក្រោយ ប៉ុន្តែបុរសខាងក្រោម នេះបែរជាសំលាប់ ហើយរំលោភសាកសពតាមក្រោយទៅវិញ។ បុរសជនជាតិចិនម្នាក់ត្រូវបាន គេស្គាល់អត្តសញ្ញាណឈ្មោះ Lee អាយុ២៣ឆ្នាំ ជានិស្សិតខាងច្នៃម៉ូដនៅសាកលវិទ្យាល័យ Jilin ក្នុងទីក្រុង Changchun ខេត្ត Jilin ប្រទេសចិន ត្រូវបាន ផ្តន្ទាទោសប្រហារជីវិត ក្រោយពីបានសំលាប់នារីរកស៊ីផ្លូវ ភេទ២នាក់ ហើយធ្វើការរំលោភសាកសពនារីរងគ្រោះទាំង ២នាក់ថែមទៀត។ ជនល្មើសបានប្រាប់ប៉ូលីសអោយដឹងថា គេរៀនធ្លាក់មុខវិជ្ជាអស់ជាច្រើន ហើយក៏បានទៅរក នារីរកស៊ីផ្លូវភេទមករួមភេទ ដើម្បីបំបាត់ភាពស្មុគស្មាញ។

ជនល្មើសបានអោយដឹងទៀតថា គេមានចំណង់ផ្លូវភេទជាមួយនឹងសាកសព គាត់ក៏ទៅរកនារីរកសផ្លូវភេទតាមអិនធើណេម្នាក់ អាយុ២០ឆ្នាំឈ្មោះ Cai។ ពេលពួកគេជួបគ្នា ដោយមិនអាចទប់ចំណង់ផ្លូវភេទបាន ជនល្មើស ក៏ចាប់នាងចងព្យួររហូតដល់ស្លាប់ រួចក៏រំលោភសាកសពនារីរងគ្រោះតែម្តង។ ក្រោយពីរំលោភ រួច ជនល្មើសក៏បានយកសាកសពទៅកប់នៅសួនច្បាររបស់គាត់។ Lee ក៏បានប្រព្រឹត្តដូចទង្វើ ចាស់របស់គាត់ទៅលើនារីរកស៊ីផ្លូវភេទទី២ ប៉ុន្តែក្រោយមកគាត់ក៏ត្រូវបានប៉ូលីសចាប់ខ្លួន។ តុលាការបានចោទប្រកាន់ លោក Lee ពីឃាតកម្ម ហើយគាត់ត្រូវបានផ្តន្ទាទោសប្រហារ ជីវិត តែម្តង គាត់ក៏តំរូវអោយបង់ជាសំណងទៅដល់គ្រួសារជនរងគ្រោះម្នាក់ ១៣,០០០ដុល្លារ ផងដែរ។
Khmer-note

prostitutes1
Share on Google Plus
    Blogger Comment
    Facebook Comment