អារម្មណ៍សិចស៊ី ក្រោយពេល ស្ត្រីទើបសម្រាលកូន អាស្រ័យស្វាមី

ស្រ្ដីគ្រប់រូបឆ្លងកាត់ការប្រែប្រួលដ៏ធំធេងនៅក្នុងរាងកាយ និងចិត្ដ អំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាល កូនរួច។ ហេតុដូច្នេះ ប្រសិនបើស្រ្ដីទើបសម្រាលកូនរួច ការប្រែប្រួលអារម្មណ៍ទាំងអស់នេះធ្វើឱ្យនាងមានការលំបាក ក្នុងការបង្កើនអារម្មណ៍ឱ្យចង់រួមភេទ ។ ចូរអ្នកណែនាំបង្ហាញផ្លូវពីការយល់ដឹងនូវវិធីធ្វើឱ្យនាងមានអារម្មណ៍កក់ក្ដៅ និងសិចស៊ី។

អារម្មណ៍សិចស៊ី ក្រោយពេល ស្ត្រីទើបសម្រាលកូន អាស្រ័យស្វាមី

១. ចំអិនអាហារពេលព្រឹកឱ្យនាង៖ ចូរងើបពីគេងព្រឹកព្រលឹមបន្តិច នៅថ្ងៃចុងសប្ដាហ៍ ហើយចម្អិនអាហារពេលព្រឹក
ដែលនាងចូលចិត្ដឱ្យនាងញ៉ាំ។ អាហារតែងតែទាក់ទងទៅនឹងការចិញ្ចឹមថែទាំផ្លូវកាយ និងផ្លូវចិត្ដ។ ការព្យាយាមផ្ដល់
ការថែទាំនិងថ្នាក់ថ្នមនាងនឹងធ្វើឱ្យចិត្ដរបស់នាងរំភើប និងកោតសរសើរ ចំពោះអ្នក។

២. ត្រូវបង្កើនទំនុកចិត្ដ ៖ ចូរបញ្ឈប់ការរម្យទមហួសហេតុពេក ហើយចាប់ផ្ដើមថើបរាងកាយរបស់នាង ប្រកបដោយ
ភាពស្រើបស្រាល និងតម្រេកតណ្ហា។ ការចំណាយពេលវេលា និងការគិតដ៏ប្រសើរ ទៅលើសកម្មភាពជាទីស្រលាញ់
គឺជាវិធីរឹតបន្ដឹងចំណងសម្ព័ន្ធស្នេហារវាងគូភរិយាស្វាមី។ ចូរឱ្យប្រាកដថា  អ្នកធ្វើអ្វីគ្រប់យ៉ាង ដោយក្ដីរីករាយ និងយក
ចិត្ដទុកដាក់យ៉ាងពេញលេញ។

៣. ត្រូវបង្ហាញសេចក្ដីស្នេហា និងការផ្ដល់តម្លៃ ដោយឥតលក្ខខណ្ឌ ៖ ស្រ្ដីមិនចូលចិត្ដសភាពត្រជាក់ សូម្បីតែនៅក្នុង
ផ្ទះ។ នៅពេលនាងចេញពីងូតទឹក ចូរយកកន្សែងទន់ស្ងួតគ្របលើរាងកាយរបស់នាង ដើម្បីផ្ដល់ភាពកក់ក្ដៅ។

៤. ស្រ្ដីមើលទៅហាក់បីដូចជាមានទំនុកចិត្ដ ប៉ុន្ដែតាមការពិត នាងមានមិនមានភាពជឿជាក់លើរាងកាយរបស់នាង
នោះទេ។ សូម្បីតែស្រ្ដីរស់នៅក្នុងសង្គមសម័យទំនើប ក៏ប្រាថ្នាចង់យល់ដឹងថា តើពួកគេត្រូវបានមនុស្សឱ្យតម្លៃ និង
កោតសរសើរដែរ ហេតុដូច្នេះចូរកោតសរសើរនាងជានិច្ច ទាំងពេលនាងនៅម្នាក់ឯង និងនៅក្នុងចំណោមមនុស្ស
ដទៃ។

៥. អនុវត្ដវិធីភ្ញោចខុសៗគ្នា៖ ចូរផ្ដាស់ប្ដូរទិកនិកស្ទាបអង្គែលរបស់អ្នក ពីសភាពស្រាលៗទៅខ្លាំង។ ចូរប្រឡែងលេង
នូវផ្នែកផ្សេងៗ នៃរាងកាយ និងប្រើស្ដាយស្ទាបអង្អែល ពីលើចុះក្រោម និងបែបរង្វង់មូល។ ការអនុវត្ដន៍វិធីទាំងនេះនឹង
ប្រលោមចិត្ដភរិយារបស់អ្នក ហើយធ្វើឱ្យអ្នកពេញចិត្ដ ដោយដឹងថា ភរិយារបស់អ្នកទួលបានអារម្មណ៍ស្រើបស្រាល
ដោយការភ្ញោចរបស់អ្នក៕
អត្ថបទ៖ សារ៉ាត
ប្រភព  newstoday
Share on Google Plus
    Blogger Comment
    Facebook Comment