ទុកលុយប្រហែសត្រូវកូនអាយុ៤ឆ្នាំ ហែកលេងអស់ខ្ទេច

ចិន៖ កាលពីថ្ងៃទី៣០ កន្លងទៅនេះ ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ រស់នៅទីក្រុង Xian ខេត្ត Shaanxi ប្រទេសចិន បានហែក លុយលេងខ្ទេចអស់ជាច្រើន។ ខណៈពេលដែលអ្នកស្រី Yang ជាម្តាយក្មេងតូចនោះកំពុងតែសំអាតផ្ទះ គាត់ភ្លេចថាដាក់ លុយចំនួនប្រមាណ ៣,៥៨៥យ៉ន (ប្រហែល ៥៩២ដុល្លារ អាមេរិក) មុខក្មេងតូចនោះ។ ក្រោយពីសំអាតផ្ទះ រួច អ្នកស្រី Yang មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែឃើញ កំទេចលុយរាយប៉ាយ ពេញឥដ្ឋ។ ក្រោយពីកូនប្រុសអាយុ៤ឆ្នាំ របស់គាត់ហែកលុយអស់ហើយ អ្នកស្រី Yang បានប្រញាប់ ប្រមូលយកកំទេចលុយទាំងនោះយកទៅធនាគារ ដើម្បី អោយភ្នាក់ងារ ធនាគារជួយ។

សំណាងល្អលុយទាំងនោះ រហែកមិនច្រើន ដូច្នេះបុគ្គលិកធនាគារក៏បាន ខិតយកបង់ស្អិតមកជួយបិទលុយទាំងនោះវិញ ដោយចំណាយពេលដល់ទៅ ៣ម៉ោងទំរាំ តែបិទលុយទាំងនោះបានវិញ។ នេះជាមេរៀនមួយសំរាប់ឪពុកម្តាយ ដែលធ្វេសប្រហែស ចំពោះការទុកលុយក៏ ដូចជាសំភារៈមានតំលៃផ្សេងៗ ហើយក៏ជាមេរៀនមួយ ដែលទុក អោយកូននៅម្នាក់ឯងផងដែរ។
Khmer-note

2-68c43
1-68c43
Share on Google Plus
    Blogger Comment
    Facebook Comment