ប្រភព វត្តភ្នំ
រាជធានីភ្នំពេញ ៖ និស្សិតសាកលវិទ្យាល័យ មេគង្គកម្ពុជា ម្នាក់ដែលជាកូនកំព្រា តាំងពីអាយុ ៤ ឆ្នាំរស់នៅ ជាមួយជីតានៅភ្នំពេញ ស្រាប់តែដួលផ្កាប់មុខ គាំងបេះដូងស្លាប់ បន្ទាប់ពីបានចូលទៅផឹកស៊ី នៅក្នុងហាង សន្ធរម៉ុក១៦ ផ្ទះលេខ១២៣ ផ្លូវលេខ១៣៤ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក កាលពីវេលាម៉ោង៤ រសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ ។
យុវជនរងគ្រោះមានឈ្មោះ ហេង វានសា អាយុ ២៦ឆ្នាំ ជានិស្សិតឆ្នាំទី៣ ផ្នែកធនាគារ នៅ សាកលវិទ្យាល័យ មេគង្គកម្ពុជា ស្នាក់នៅខាងក្រោយផ្សារទឹកថ្លា ផ្ទះលេខ៧២៦ ផ្លូវលំ សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិធ្នង់ ឃុំណាំតាវ ស្រុកភ្នំស្រុក ខេត្តបន្ទាយ មានជ័យ ។
មុនពេលកើតហេតុ ជនរងគ្រោះបានទៅផឹកស៊ី ជាមួយមិត្តភក្តិមានគ្នា ៥នាក់ ជិះម៉ូតូ២ គ្រឿង ម៉ាកគុបជ្រុង ពណ៌ទឹកប៉ិច ពាក់ស្លាកលេខ យ៤៣៩០ កណ១ និងម៉ូតូរបស់ជនរងគ្រោះ ម៉ាកសេ១២៥ ស៊េរី២០០៩ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1C 3235 ទៅផឹកស៊ីនៅក្នុងហាង សន្ធរម៉ុក១៦ ដោយផឹកអស់មួយថូធំ ហើយថែមមួយថូធំទៀត។
ខណៈដែលកំពុងតែផឹក គេឃើញជនរងគ្រោះ ងើបឈរនិយាយទូរស័ព្ទ ជាមួយមនុស្សម្នាក់ ដែលទូរស័ព្ទមកច្រឡំលេខ ហើយកំពុងតែនិយាយ ស្រាប់តែដួលផ្កាប់មុខ ធ្វើឲ្យមិត្តភក្តិ ដែលអង្គុយផឹកជាមួយគ្នា ស្មានតែធ្វើលេង ទាល់តែដួលមែនទែន ទើបនាំគ្នាចាប់សែង យកទៅ គ្លីនិកនិងសម្ភពសុភា ជិតកន្លែងកើតហេតុ ពេលទៅដល់គ្លីនិក គ្រូពេទ្យប្រាប់ថា ស្លាប់ហើយ៕
Blogger Comment
Facebook Comment