ផ្ទុះគ្រាប់បែកក្នុងហ្វូងបាតុករនៅថៃ បណ្តាល អោយមនុស្សជា ច្រើនរងរបួស

ថៃ៖ យោងតាមប្រភពពត៌មានស៊ិនហួរបានអោយដឹងថា មាន បាតុករប្រឆាំងរដ្ឋាភិបាលថៃ ចំនួន២៨នាក់បានរងរបួសធ្ងន់ ស្រាល ដោយសារតែឧបទ្ទវហេតុផ្ទុះគ្រាប់បែកនៅក្នុងទីក្រុង បាងកក កាលពីម្សិលមិញនេះ។ ជនរងគ្រោះត្រូវបានបញ្ចូនទៅ កាន់មន្ទីរពេទ្យផ្សេងគ្នា ដើម្បី ធ្វើការព្យាបាល ហើយក្រុម ប៉ូលីស និងយោធាក៏បានទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការ ស៊ើបអង្កេតករណីផ្ទុះនេះ។ ប្រភពពត៌មានបានអោយដឹងថា គ្រាប់បែកនោះត្រូវបាន ជនអនាមិកបោះចេញពីអាគារជាន់ទី៣ ចូលហ្វូងបាតុករ នេះបើតាមសំដីសន្តិសុខរបស់បក្ស ប្រឆាំង People’s Democratic Reform Committee (PDRC)។ តាមរបាយការណ៍បាន អោយដឹងថា គ្រាប់បែកនោះបានផ្ទុះ ឡើងនៅជិតមេដឹកនាំក្រុមបាតុករ លោក ស៊ូថេប ថងស៊ូបាន ហើយក្រោយពីកើតហេតុ លោក ស៊ូថេប ត្រូវបានគេជំលៀសចេញពីកន្លែងកើតហេតុ។
Khmer-note
628x471
bbp22 bbp23 bbp24
bbp5
Share on Google Plus
    Blogger Comment
    Facebook Comment