ប្រភេទអាហារ លើកកម្ពស់ សុខភាពបន្ដពូជ

ប្រសិនបើអ្នក និងដៃគូរបស់អ្នក កំពុងព្យាយាម ដើម្បីមានកូន អ្នកទាំងពីរអាចទទួលទានប្រភេទអាហារមួយចំនួនខាង ក្រោម ដើម្បីលើកកម្ពស់សុខភាពបន្ដពូជ និងធ្វើឱ្យការមានផ្ទៃពោះកើតមានយ៉ាងស្រួល។



សរុបសេចក្ដីមកប្រភេទអាហាធម្មជាតិត្រូវបានដាំដុះមិនដាក់បន្ថែម ដោយសារធាតុគីមី គឺជាប្រភេទអាហារមានគុណ
ប្រយោជន៍បំផុត សម្រាប់លើកកម្ពស់សុខភាពបន្ដពូជ។ ទោះបីជាយ៉ាងណា វាមិនមែនជារឿងប្រសើរនោះទេ ក្នុងការ
ទទួលទាន ប្រភេទអាហារដដែលៗរាល់ថ្ងៃ។ ចូរទទួលទានអាហារប្លែកៗគ្នារាល់ថ្ងៃ ដើម្បីទទួលបានសារធាតុចិញ្ចឹម
សំខាន់ៗ ដែលអ្នកត្រូវការចាំបាច់សម្រាប់ការមានផ្ទៃពោះ ប្រកបដោយសុខភាពល្អ។

បន្លែ ៖ យោងតាមប្រសាសន៍លោក Cynthia Staad អ្នកប្រឹក្សាផ្នែកសុខភាពសញ្ជាតិអាមេរីក បានឱ្យដឹងថា ប្រភេទ
បន្លែស្លឹក ពណ៌បៃតង គឺជាប្រភេទអាហារដ៏ប្រសើរ សម្រាប់សុខភាពបន្ដពូជ។ លោក Staad បានថ្លែងថា ប្រភេទបន្លែ
ពណ៌បៃតង ជាបណ្ដុំជីវជាតិធម្មជាតិ ពេញបរិបូរដោយសារធាតុសំខាន់ៗ ដែលរាងកាយត្រូវការចាំបាច់ ដើម្បីរក្សាប្រព័ន្ធ
បន្ដពូជឱ្យមានសុខភាពល្អ នៅក្នុងនោះអ្នកត្រូវដាក់បញ្ចូលបន្ថែមនូវសារធាតុមួយចំនួនទៀតដូចជា សារធាតុកាល់ស្យូម
ជីវជាតិ D និងសារធាតុម៉ាញេស្យូម។

លោកវេជ្ជបណ្ឌិត Ni បានយល់ស្របនឹងគំនិតខាងលើ ហើយបានថ្លែងថា ស្លឹកផ្ទី គឺជាអាហារទ្រទ្រង់ប្រព័ន្ធបន្ដពូជយ៉ាង
ពិសេសមួយប្រភេទ ដែលមានផ្ទុកនូវបរិមាណសារធាតុរ៉ែដ៏សំខាន់ ព្រមទាំងសារធាតុដែក។ លោកវេជ្ជបណ្ឌិត Ni ក៏បាន
ណែនាំឱ្យមនុស្សទទួលទាន មើមខ្ញី ពីព្រោះវាមានប្រសិទ្ធភាពបង្កើនចរន្ដឈាមក្នុងរាងកាយ ។ លោកវេជ្ជបណ្ឌិត ក៏បាន
ណែនាំមនុស្ស ឱ្យទទួលទានខ្ទឹមស ពីព្រោះវាមានប្រសិទ្ធភាពបើកចំហសរសៃឈាម បង្កើនល្បឿនលំហូរឈាម និងភ្ញោច
ប្រព័ន្ធសរសៃប្រសាទ។

ផ្លែឈើ ៖ យោងតាមប្រសាសន៍លោកវេជ្ជបណ្ឌិត Ni បានឱ្យដឹងថា សំបកក្រូចពោធិ៍សាត់មាននូវសារធាតុម្យ៉ាងឈ្មោះ
ថា PMF ដែលមានប្រសិទ្ធភាពភ្ញោចប្រព័ន្ធសរសៃប្រសាទកណ្ដាល(ខួរក្បាល និងខួរឆ្អឹងខ្នង) កាត់បន្ថយកម្រិតកូឡេ
ស្ដេរ៉ូលក្នុងរាងកាយ និងបង្កើនចរន្ដឈាម ពោល គឺកត្ដាទាំងអស់នេះ ជួយឱ្យប្រព័ន្ធបន្ដពូជមានសុខភាពល្អ។

លោកវេជ្ជបណ្ឌិតបានណែនាំមនុស្ស ឱ្យទទួលទានសំបកក្រូចពោធិ៍សាត់ក្រៀម ដោយយកវាឆុងធ្វើជាទឹកតែ និងដាក់
បន្ថែមវា ទៅក្នុងប្រភេទអាហារសាច់សត្វ។ ប្រភេទផ្លែឈើមួយចំនួនទៀតមានប្រសិទ្ធភាពជំនួយដល់ប្រព័ន្ធបន្ដពូជ
 ដូចជា ផ្លែ Pears ផ្លែសារី ផ្លែ plums ផ្លែស្វាយ ផ្លែក្រវ៉ាញ ផ្លែប៉ោម និងផ្លែចេក ៕
អត្ថបទ៖ សារ៉ាត
ប្រភព newstoday
Share on Google Plus
    Blogger Comment
    Facebook Comment