បើយើងទទួលទានអាហារដែលមានធាតុដែកមិនបានគ្របគ្រាន់ ឬសារធាតុដែលរាងកាយប្រមួលផ្តុំទុកថយចុះ នោះគ្រាប់ឈាមក្រាហមដែលនាំយកអុកស៊ីសែនទៅឲ្យរាងកាយមានអាការៈល្ហិតល្ហៃ ឈឺក្បាល មិនមានសមាធិ ស្បែកស្លេកស្លាំង ហើយនៅទីបំផុតកើតរោគខ្វះឈាម។ ដើម្បីជាការការពារ និងព្យាបាលរោគខ្វះឈាមខ្លះ យើងគួរតែងាកមកទទួលទានអាហារឲ្យបានត្រឹមត្រូវ ដោយអាហារដែលមានធាតុដែកខ្ពស់រួមមាន សាច់សត្វ គ្រឿងក្នុងសត្វ និងអាហារសមុទ្រ។
អាហារទាំងអស់នេះមានធាតុដែកខ្ពស់ ហើយរាងកាយអាចនាំទៅប្រើបានល្អ។ ក្រៅពីនេះធាតុដែកក៏មាននៅក្នុងបន្លែពណ៌បៃតងចាស់ផងដែរ ដូចជាខាត់ណា ត្រកួន រួមទាំងសណ្តែកគ្រាប់ស្ងូតផ្សេងៗ។ ប៉ុន្តែអាហារទាំងអស់នេះនឹងបឹតស្រូបផ្សេងៗចូលទៅកាន់រាងកាយបានមិនល្អដូចធាតុដែកដែលមាននៅក្នុងសាច់សត្វឡើយ។
ប្រសិនបើបានទទួលទានជាមួយអាហារដែលមានវិតាមីនខ្ពស់ ដូចជា ក្រូច ត្របែក ល្ហុង ស្ពៃប្រូខូលីផងនោះ កឺកាន់តែជួយបឺតស្រូបយកជាតិដែកបានកាន់តែល្អ។ យ៉ាងណាក៏ដោយទោះបីជាយើងទទួលទានអាហារដែលមានធាតុដែកគ្រប់គ្រាន់យ៉ាងណាក្តី ប៉ុន្តែបើយើងទទ ទានជាមួយអាហារប្រភេទខ្លះក៏អាចទៅបង្អាក់ដំណើរការបឺតស្រូបយកធាតុដែកបាន ដូចជាកាលើស្យូមគ្រាប់តែ កាហ្វេ ឬបន្លែបង្ការដែលមានជាតិសរសៃ ឬមានហ្វៃតេតខ្ពស់ជាដើម៕
Blogger Comment
Facebook Comment