ប្រភព ដើមអម្ពិល
ភ្នំពេញ : គ្រោះថ្នាក់ចរាចរ រវាងម៉ូតូកង់បីបុកជាមួយ ម៉ូតូសេ១២៥ បណ្តាលឲ្យ ឆាបឆេះស្លាប់អ្នកបើកម៉ូតូ បង់បី រីឯអ្នកបើកម៉ូតូ សេ១២៥ រងរបួសធ្ងន់ កាលពីវេលាម៉ោង ៣និង៥០នាទី ទៀបភ្លឺថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅ តាមផ្លូវលេខ៥១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ម្ចាស់ម៉ូតូកង់បី ដែលស្លាប់ឈ្មោះ រាជ នៅរាង អាយុ ៣៧ឆ្នាំ ។ រីឯអ្នកម៉ូតូសេ១២៥ ឈ្មោះ ហេង សារឿន អាយុ ២៥ឆ្នាំ ។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ អ្នកបើកម៉ូតូសេ១២៥ បានធ្វើដំណើរតាមបណ្តោយផ្លូវ ២០២ ក្នុងទិសដៅពី លិចទៅកើត ស្រាប់តែជ្រុល ទៅបុកម៉ូតូកង់បី បណ្តាលឲ្យ ឆាបឆេះឡើង ស្លាប់ និងរបួសយ៉ាងដូច្នេះតែម្តងទៅ ។
Blogger Comment
Facebook Comment