ភ្នំពេញ: អង្គការសហប្រជាជាតិបានថ្កោលទោសដល់ការបាញ់គ្រាប់ពិតបង្ក្រាបទៅលើបាតុករប៉ុន្តែជាមួយគ្នានោះក៏បានជំរុញអោយរដ្ឋាភិបាលចាប់អ្នកញុះញង់អំពើហិង្សាយកមកផ្តន្ទាទោសទៅតាមច្បាប់ផងដែរ។ អង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍បែបនេះ កាលពីថ្ងៃទី៣ខែមករាឆ្នាំ២០១៤ បន្ទាប់ពីការបង្ក្រាបដោយតម្រួតប៉ូលិសកម្ពុជាបាននាំអោយស្លាប់បាតុករបួននាក់និងរបួសជាង៣០នាក់ទៀតនៅផ្លូវវ៉េងស្រេងជាយទីក្រុងភ្នំពេញ។
អង្គការសហប្រជាជាតិក៏បាននិយាយដែរថាខ្លួនសូមអំពាវនាវអោយមានការចាប់ខ្លួនអ្នកញុះញង់អោយមានអំពើហិង្សាមកផ្តន្ទាទោសដោយអនុលោមទៅតាមតម្រូវការដ៏ម៉ឺងម៉ាត់នៃនីតិវិធីដ៏សមរម្យនិងដោយឈរលើមូលដ្ឋានភស្តុតាងរឹងមាំ។
ជាមួយគ្នានោះអង្គការសហប្រជាជាតិបានអំពាវនាវគ្រប់ភាគីទាំងអស់រក្សាភាពអត់ធ្មត់ហើយជំរុញអោយថៅកែរោងចក្រ កម្មករនិងអាជ្ញាធរមានសមត្ថកិច្ចបង្កើនកិច្ចប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាដោយប្រើបណ្តាញនៃការចរចា។
សហប្រជាជាតិក៏បានបង្ហាញជំហរជួយដល់រដ្ឋាភិបាលដើម្បីបង្កើតយន្តការត្រឹមត្រូវសម្រាប់ការកំណត់ប្រាក់ខែគោលកម្មករ៕R/c
ការបង្ក្រាបដោយតម្រួតប៉ូលិសកម្ពុជាបាននាំអោយស្លាប់បាតុករបួននាក់ និងរបួសជាង៣០នាក់ទៀតនៅផ្លូវវ៉េងស្រេងជាយទីក្រុងភ្នំពេញ
Blogger Comment
Facebook Comment