ភ្នំពេញ: កងកម្លាំងប៉េអឹម បានបញ្ជូនកម្មករ ១៣ នាក់ ដែលត្រូវបានឃាត់ខ្លួន ក្នុងពេលប៉ះទង្គិច នៅមុខសួនឧស្សាហកម្ម កាណាឌីយ៉ា តាមផ្លូវវេងស្រេង រាជធានីភ្នំពេញ ទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោងជាង ៩ ព្រឹក ថ្ងៃទី៤ ខែមករានេះ។ក្រុមកម្មករទាំងនោះ រួមមាន ១១ នាក់ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៣ មករា ហើយ ២ នាក់ ត្រូវបានប៉េអឹមចាប់ខ្លួន កាលពីយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ មករា។
ក្រុមកម្មករទាំង ១៣ នាក់នោះ ត្រូវបានប៉េអឹមចោទប្រកាន់ ពីបទបង្កអំពើហិង្សា និងបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិឯកជន និងសាធារណៈ។
សូមរម្លឹកថា ក្នុងការប៉ះទង្គិច រវាងសមត្ថកិច្ចចម្រុះ និងក្រុមកម្មករ កាលពីថ្ងៃទី៣ មករា នៅមុខសួនឧស្សាហកម្ម កាណាឌីយ៉ា តាមផ្លូវវេងស្រេង បានបណ្តាលឲ្យមានអ្នកស្លាប់ យ៉ាងហោចណាស់ ៥ នាក់ និងរបួស ៣៧ នាក់។ អ្នកស្លាប់ទាំងនោះ ត្រូវគ្រាប់កាំភ្លើង របស់សមត្ថកិច្ច ខណៈដែលក្រុមកម្មករ តបតដោយគប់ដុំថ្ម។
កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ ទាហានឆ័ត្រយោងកងពល ៩១១ នៅកំបូល ក៏បានវាយ និងចាប់ខ្លួនមនុស្ស ១៥ នាក់ ដែលមានព្រះសង្ឃ ៥ អង្គ។ កាលពីព្រឹកថ្ងៃទី៣ មករា ទាហានបានបញ្ជូនសកម្មជនសិទ្ធិមនុស្ស លោកវន់ ពៅ និងកម្មករ សរុប ១០ នាក់ ទៅកាន់តុលាការ ហើយនៅរសៀលថ្ងៃទី៣ មករា ចៅក្រម បានសម្រេចបញ្ជូនអ្នកទាំង ១០ នោះ ទៅឃុំខ្លួន នៅពន្ធនាគារព្រៃស ពីបទបង្កហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន និងសាធារណៈ៕V/L
កងកម្លាំងប៉េអឹម បានបញ្ជូនកម្មករ ១៣ នាក់ ដែលត្រូវបានឃាត់ខ្លួន ក្នុងពេលប៉ះទង្គិច នៅមុខសួនឧស្សាហកម្ម កាណាឌីយ៉ា តាមផ្លូវវេងស្រេង រាជធានីភ្នំពេញ ទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ
Blogger Comment
Facebook Comment