-កម្លាំងសមត្ថកិច្ចចម្រុះរបស់ រាជ រដ្ឋាភិបាល នៅវេលាម៉ោង ១១ និង ៣០នាទី ចាប់ផ្ដើមបំបែកក្រុមបាតុករនៅ ទីលានប្រជាធិបតេយ្យ ។
-នៅវេលាម៉ោង ១១ និង៣៥នាទី ក្រុមបាតុករជាច្រើននាក់ បាននាំគ្នាចាក ចេញពីទីលានប្រជាធិបតេយ្យ ។
-កម្លាំងសមត្ថកិច្ច ត្រូវបានបញ្ជូនជា បន្ដបន្ទាប់ ទៅកាន់ទីលានប្រជាធិបតេយ្យ ។
-នៅវេលាម៉ោង ១១ និង ៣៥នាទី កម្លាំងសមត្ថកិច្ច កំពុងរុះរើរោងស្នាក់នៅ របស់ក្រុមបាតុករ ។
-កម្លាំងសមត្ថកិច្ច ព័ទ្ធចាប់ពីផ្លូវភ្លោះសហព័ន្ធរុស្ស៊ី ដោយមិនអនុញ្ញាតឲ្យមានការឆ្លងកាត់ ។
-ភ្នាក់ងារដើមអម្ពិល លោក ស្រេង ដារ៉ា បានរងរបួសពេញខ្លួន និងបាត់អេយផេត ពេលកម្លាំងសមត្ថកិច្ចសម្រុកចូលទៅរុះរើរោងស្នាក់នៅរបស់បាតុករ ។
-កម្លាំងសមត្ថកិច្ច បានពង្រាយនៅលើទីលានប្រជាធិបតេយ្យការពារមិនឲ្យក្រុមបាតុករ ចូលទៅកាន់ ។
-នៅវេលាម៉ោង ១១ និង៤៥នាទី កម្លាំងសមត្ថកិច្ចបានចូលកាន់កាប់ទាំងស្រុងបរិវេណទីលានប្រជាធិបតេយ្យ ។
-ក្រុមសណ្តាប់ធ្នាប់ រាជធានីភ្នំពេញបានចាប់ផ្តើមលាងសំអាត ទីលានប្រជាធិបតេយ្យ ។
-ប្រតិបត្តិការភ្នែកបន្ទោរ របស់អាជ្ញាធររាជធានីភ្នំពេញ បានបញ្ចប់ហើយ ក្រោយពេលចូលកាន់កាប់ទាំងស្រុងទីលានប្រជាធិបតេយ្យ ដោយប្រើពេលវេលា ត្រឹមតែ ១៥នាទី ។
-នៅវេលាម៉ោង ១១ និង៥៥នាទី កម្លាំងសមត្ថកិច្ចបានរុះរើរោងស្នាក់នៅរបស់ក្រុមបាតុករជិតអស់ពីទីលានប្រជាធិបតេយ្យហើយ ។
-នៅវេលាម៉ោង ១២ថ្ងៃត្រង់នេះ កម្លាំងសមត្ថកិច្ចបានរុះរើស្នាក់នៅរបស់ក្រុមបាតុករអស់ហើយ នៅលើទីលានប្រជាធិបតេយ្យ ហើយនឹងបន្តរុះរើវេទិកា ។
-នៅវេលាម៉ោង ១២ និង១២នាទី កម្លាំងសមត្ថកិច្ច កំពុងតែរុះរើវេទិកានៅលើទីលានប្រជាធិបតេយ្យ ។
-នៅវេលាម៉ោង ១២ និង១៣នាទី លោក សម រង្ស៊ី និងលោក កឹម សុខា ចូលទៅកាន់ស្ថានទូតអាម៉េរិក ។
-នៅវេលាម៉ោង ១២ និង២០នាទី វេទិកានៅលើទីលានប្រជាធិបតេយ្យត្រូវបានកម្លាំងសមត្ថកិច្ចរុះរើទម្លាក់មកដីទាំងស្រុង ។























Blogger Comment
Facebook Comment