ចរាចរតាមផ្លូវ វ៉េងស្រេង ដំណើរការជា ធម្មតា

ប្រភព ដើមអម្ពិល
ភ្នំពេញ ៖ រហូតមកដល់រសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤នេះ ការធ្វើដំណើរតាម ផ្លូវវ៉េងស្រេង ប្រព្រឹត្ដទៅដោយធម្មតា ពុំ មានក្រុមដើរអុកឡុក មកបង្កភាពអនាធិប តេយ្យ ប្រមូលម្ដុំបិទផ្លូវ ដូចកាលពីថ្ងៃម្សិល មិញ នោះឡើយ ។

ប្រជាពលរដ្ឋ អាចធ្វើដំណើរតាមម៉ូតូ តាមរថយន្ដ ឆ្លងកាត់ផ្លូវវ៉េងស្រេង ម្ដុំសួន ឧស្សាហកម្ម កាណាឌីយ៉ា ជាធម្មតា ខណៈ ដែលគេសង្កេតឃើញកម្លាំងសមត្ថកិច្ច ចម្រុះ ត្រូវបានដាក់ការពារនិងជួយសម្រួល ចរាចរនៅទីនោះផងដែរ ។

កាលពីព្រឹកមិញ គេសង្កេតឃើញ ក្រុម ដើរអុកឡុកមួយចំនួនតូច បានបន្ដប្រមូល ម្ដុំ រហូតដល់ដុតកង់ឡាន នៅទីតាំងខាងលើ ប៉ុន្ដែកម្លាំងសមត្ថកិច្ច ចម្រុះ បានទៅជួយអន្ដរាគមន៍ ហើយបំបែកក្រុម ទាំងនេះ ចេញ ទើបចរាចរអាចដំណើរការ ឡើងវិញ និងយករថយន្ដទៅបាញ់ពន្លត់ភ្លើង ដែលពួកដើរអុកឡុកបានដុតកណ្ដាលផ្លូវ វ៉េងស្រេងនោះ។

សូមបញ្ជាក់ថា កំណាត់ផ្លូវវ៉េងស្រេង ម្ដុំ សួនកាណាឌីយ៉ា កាលពីម្សិលមិញ បានបិទ ចរាចរទាំងស្រុង ក្រោយពីមានការប៉ះទង្គិច រវាងកម្លាំងសមត្ថកិច្ចចម្រុះ និងក្រុមដើរ អុកឡុក បំផ្លិចបំផ្លាញទ្រព្យសម្បត្ដិ នៅតាម រោងចក្រ។








Share on Google Plus
    Blogger Comment
    Facebook Comment