ទស្សនា​វីដេអូ​ការសមរភូមិ​វេងស្រេង​កាល​ពីយប់​ម៉ិញ​រវាង​ក្រុម​អ្នក​ខឹងសម្បារ និងក្រុម​សមត្ថកិច្ច​(វីដេអូ)

ប្រភព:នាវា
រហូត​មកដល់ពេល​នេះ តាម​សេចក្តីរាយ​ការណ៌​ពីសារពត៌មាន​នានា បាន​ឲ្យដឹងថា នៅតំបន់​ផ្លូវ​វេងស្រេង​បាន​វិល​មករក​សភាព​ស្ងប់ស្ងាត់​វិញ​ហើយ ប៉ុន្តែ​តំបន់​នោះ​នៅ​ពុំ​ទាន់​មាន​សភាព​អ៊ូអរ​ដូច​មុន​នោះ​ទេ។


 កាល​ពីល្ងាចថ្ងៃទី​៣ មករា ២០១៤ អាជ្ញាធរ​បាន​ប្រកាស់​ដាក់បំរាម​គោចរ​ទៅ​កាន់តំបន់​​សួនឧស្សាហកម្ម​កាណាឌីយ៉ា ជាពិសេស​លើកំណាត់​ផ្លូវ​វេងស្រេង​កន្លែង​ដែល​មាន​អំពើ​កុបកម្ម​កើតកើងឡើង និងម្យ៉ាងទៀត សមត្ថកិច្ច​ថែម​ទាំង​បាន​ដាក់​តំបន់​នោះ​ជា​តំបន់​អសន្តិសុខ​ទៀត​ផង។

 នៅតាម​បណ្តោយ​ផ្លូវ​វេងស្រេង​ជិត​តំបន់​នោះ ប្រជាពលរដ្ឋ​ដែល​មិន​មាន​ពាក់ព័ន្ធ​បានជល្លៀសចេញ តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​​ដែល​មានផ្ទះ​នៅជិត​ជាប់​កន្លែង​កើត​ហេតុ បាន​និយាយថា ផ្ទះរបស់​ពួក​គាត់​ត្រូវ​បាន​គេ​រុះ​រើ គាស់ទ្វារ នឹង​បានធាក់​ទ្វារ​បំរុងសំរុកចូល ដែល​គេដឹងថា ភាគច្រើនគឺ​សមត្ថកិច្ច និងក្រុម​កុបករ​ ដែល​អាច​ជា​ជន​ឆ្លៀត​ឧិកាស។

 រហូត​មកដល់ពេលនេះ មិនទាន់មានស្ថាប័ន​ណា​ចេញ​មកធ្វើការ​បូកសរុប​ពី​ផល​ប៉ះពាល់ថា​មានទំហំ​ និងតំលៃប៉ុណ្ណា​នោះ​ទេ តែ​គេដឹងថា យ៉ាងហោច​ណាស់​មាន​មនុស្ស​៤នាក់ ដែលក្នុងនោះ​មានយុវសិស្សស្រី​ម្នាក់​ បានស្លាប់​ដោយ​គ្រាប់​កាំភ្លើង​ប៉ូសីល និងមានមនុស្ស​ចំនួន ៣៧នាក់​ផ្សេង​ទៀត​រងរបួស​ធ្ងន់​និងស្រាល។

 ចំនែកភាគី ខាង​សមត្ថិកិច្ច ក៏​មាន​រងរបួស​ធ្ងន់​និងស្រាល ដោយសារ​ការគប់ដុំ​ថ្ម អំបែង​ដប និង​ដប​ភ្លើង​ពីសំណាក់​កុបករ អ្នកខឹងសម្បារ។

 ប៉ុន្តែរហូតមកដល់​ថ្ងៃទី​៤ មករានេះ ស្ថានភាព​បាន​ធូរស្រាល​ឡើងវិញ​ហើយ។ យ៉ាងណា​ក៏ដោយ សូម​ប្រិយមិត្ត​ទស្សនា​វីដេអូ​ដែលត្រូវ​បាន​ថត និង​ផ្សព្វ​ផ្សាយ​ដោយ​បណ្តាញ​សារពត៌មាន ភ្នំពេញ​ប៉ុស្តិ៍ ពីសកម្មភាព​ចុះ​បង្ក្រាប​ក្រុម​កុបករ និង​សកម្មភាព​អនាធិបតេយ្យ​មួយ​ចំនួន​របស់​ក្រុម​កុបករ ដែល​គេ​បាន​ហៅថា ក្រុម​អ្នកខឹងសម្បារ៕
9854protester_and_securities.jpg

Share on Google Plus
    Blogger Comment
    Facebook Comment