ទីលាន​ប្រជា​ធិបតេយ្យ​ត្រូវ​បាន​រុះ​រើ​ និងកាន់កាប់​ដោយ​កំលាំងសន្តិសុខ​

ប្រភព:នាវា
នៅ​រសៀល​ថ្ងៃទី ៤ មការា ២០១៤ មានហាង​ទំនិញ ផ្ទះប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ឯកជន​នានា​បានបិទ​ទ្វា ក្រោយ​ពេល​ក្រុម​សមត្ថកិច្ច​ជាង​១ពាន់នាក់​បាន​ព័ទ្ធ​ទីលាន​ប្រជាធិបតេយ្យ និង​បណ្តេញ​ក្រុម​បាតុករ​ចាក​ចេញ​ពី​ទីលាន​ដោយ​ក្រុម​ដែល​មានពាក់​កន្សែង​ក្រហម​នៅ​នឹងដៃ។

សូមបញ្ជាក់ថា នៅវេលា​ម៉ោង ១១៖៣០នាទី​ព្រឹកថ្ងៃទី​៤ មករា ២០១៤ កងកំលាំង​ចំរុះ​ប្រមាណ​១ពាន់នាក់​បាន​ឡោមព័ទ្ធ​ទីលាន​ប្រជាធិបតេយ្យ​ ហើយ​ក្រុម​ដែលពាក់ឯកសណ្ឋាន​ស៊ីវិល ដែល​មានពាក់​កន្លែង​ក្រហម​នៅ​នឹង​ដៃ បាន​ចុះ​ទៅ​ធ្វើ​សកម្មភាព​រុះរើ ជំរំស្នាក់នៅ​របស់​បាតុករ​ និងបានបណ្តេញចេញ​ភ្លាមៗ​ ដោយ​ប្រើប្រាស់​ដំបង​និងខែល។



ដោយឡែក​តាមបណ្តា​ហាង​ទំនិញ កន្លែង​រកស៊ីឯកជន ក្រុមហ៊ុនឯកជន និងស្ថាប័នហិរញ្ញវត្ថុ​មួយ​ចំនួន​ដែលនៅជុំវិញ​ទិលាន​ប្រជាធិបតេយ្យ​បាន​ប្រញ៉ាប់​ប្រ​ញ៉ាល់​បិទទ្វារ និង​នៅ​សំងំ​ក្នុងផ្ទះរៀងៗ​ខ្លួន។ មាន​មនុស្ស​ម្នា​ជាច្រើន ដែល​គេ​ពុំដឹងថា​ជា​ក្រុមបាតុករ​ដែលបាន​បំបែកគ្នា រឺ​ក្រុម​មនុស្ស​ដែលចង់ដឹង​ស្ថានភាព​ពិត​នោះ​ទេ កំពុង​បន្ត​ផ្តុំ​គ្នា​នៅតាម​ច្រក​ចូល​នានា​ ក្រោម​ការសង្កេត​មើល​យ៉ាងយកចិត្ត​ទុកដាក់ពី​កំលាំងសន្តិសុខ​។


ប្រជាពលរដ្ឋ​ជាច្រើន​ដែលររស់នៅតំបន់ជុំវិញ​នោះ កំពុងមានការព្រួយបារម្ភ​អំពី​សន្តិសុខ​ ដែល​គេ​មិន​អាច​ស្មានបាន ព្រោះ​គេ​នៅ​តែបន្ត​ឃើញ​ការបន្ថែម​កំលាំង​ជាបន្តបន្ទាប់​ ដែល​មានទាំង​អាវុធ​គ្រប់ៗ​ដៃ​ផងដែរ។

ពាក់ព័ន្ធ​និង​លោក សម រង្ស៊ី និងលោកកឹម​ សុខា ត្រូវ​បាន​អ្នក​រាយ​ការណ៌​តាមបណ្តាញ​សង្គម​ហ្វេសប៊ុកថា បានកំពុង​​ស្ថិត​នៅ​ក្នុង​ស្ថានទូតសហរដ្ឋ​អាមេរិក​ តែ​ពត៌មាន​នេះ​មិន​ត្រូវ​បាន​បញ្ជាក់ច្បាស់​ការ​នោះ​ទេ៕



3366sk.jpg
Share on Google Plus
    Blogger Comment
    Facebook Comment