បុរសម្នាក់ មកពីខេត្តកំពង់ចាម ផឹកថ្នាំពុលស្លាប់ នៅក្នុងវត្តមហាមន្រ្តី ដោយមិនដឹង ពីមូលហេតុ

ប្រភព ដើមអម្ពិល
ភ្នំពេញ : បុរសវ័យជាង៥០ឆ្នាំ មិនស្គាល់អត្តសញ្ញាណម្នាក់ មានរាងស្គម កំពស់ជាង ១,៧០ម៉ែត្រ សំបុរ សណ្តែកបាយ ត្រូវបានលោកអាចារ្យ ប្រទះឃើញដេកស្លាប់ នៅកន្លែងតម្កល់សព ក្នុងវត្តមហាមន្រ្តី ហើយ មានការ ភ្ញាក់ផ្អើល កាលវេលាម៉ោង៥ព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៤ ។
បើតាមសេចក្តីរាយការណ៍ របស់តាអាចារ្យ ដែលប្រចាំ ការនៅកន្លែងតម្កល់សព និងជាអ្នកបានឃើញបុរសរង គ្រោះ បាននិយាយប្រាប់ សមត្ថកិច្ចថា កាលវេលាម៉ោង ៣រសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ គាត់ឃើញបុរស រងគ្រោះរូបនេះ បានចូលមកសុំដេកនៅ ក្នុងវត្តមួយយប់ ដោយបុរស រងគ្រោះប្រាប់ថា គាត់មកពីខេត្តកំពង់ចាម ដើម្បីមករកបងប្អូន ។ លុះព្រឹក ឡើងស្រាប់តែឃើញបុរស រូបនេះ ដេកស្លាប់នៅលើគ្រែ ក្នុងកន្លែងតម្កល់សពតែ ម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ច មូលដ្ឋាន និងនគរបាល ជំនាញ បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យ ដោយបាន សន្និដ្ឋានថា បុរសរងគ្រោះរូបនេះ បានស្លាប់ដោយផឹកថ្នាំពុល ព្រោះនៅក្នុងមាត់សព មានកាកសំណល់ថ្នាំពណ៌ ស្វាយ ជាប់នឹងជើងធ្មេញ ។ សមត្ថកិច្ចជំនាញ បានឲ្យដឹងថា នៅក្បែរសព មានសល់ថង់ថ្នាំពុលមួយកូន ថង់ ទឹកសុទ្ឋ ២ដប គោលជល់ ១កំប៉ុង និងទឹកក្រូច ១កំប៉ុង ។
បច្ចុប្បន្នសពត្រូវបានសមត្ថ កិច្ចយកទៅតម្កល់ទុក នៅក្នុថវត្តសន្សំកុសល ដើម្បីរង់ចាំបងប្អូន ក្រុមគ្រួសារសព ៕



Share on Google Plus
    Blogger Comment
    Facebook Comment