កម្លាំងរដ្ឋបាល ព្រៃឈើផ្នែក បរកែវ ប្រដេញ រថយន្តដឹក ឈើដល់ព្រំដែន កម្ពុជា

ប្រភព៖ ដើមអម្ពិល
រតនគិរីៈ តាមសេចក្តី រាយការណ៍ ពីប្រជាពលរដ្ឋ ម្នាក់រស់នៅ ភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង៨យប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៤ នេះ សមត្ថកិច្ច មួយក្រុមប្រើប្រាស់ រថយន្ត ម៉ាកហ្វតមួយបាំងកន្លះ ពណ៌ស ពាក់ស្លាកលេខរដ្ឋ17 2-0595 ដែលដឹងថាជាកម្លាំង រដ្ឋបាលព្រៃឈើ ផ្នែក បរកែវ បានធ្វើការប្រដេញ រថយន្តដឹកឈើប្រណីត រហូតដល់ព្រំដែន កម្ពុជា-វៀតណាម ។ ប៉ុន្តែអ្នកបើក រថយន្តដឹកឈើប្រណីត មិនបានឈប់ឲ្យត្រួតពិនិត្យ ក៏បណ្តាលឲ្យផ្ទុះអាវុធ អាកាចំនួន២គ្រាប់។

សេចក្តីរាយការណ៍ខាងលើបន្តឲ្យដឹងទៀតថា ការផ្ទុះអាវុធ ទាំងយប់បែបនេះ បណ្តាលឲ្យ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល និងភ័យខ្លាច ផងដែរ។
បើតាមសមត្ថកិច្ច ប្រចាំការប៉ុស្តិ៍ច្រករបៀងភូមិឡុំ ប្រាក់ឲ្យដឹងថា ពិតជាមានផ្ទុះអាវុធវែងមែន ព្រោះកម្លាំង រដ្ឋបាលព្រៃឈើផ្នែកបរកែវ ពេលចុះប្រតិបត្តិការម្តងៗ តែងយកកម្លាំងយោធាខេត្ត រតនគិរីទៅជាមួយ។

សមត្ថកិច្ចខាងលើ ប្រាប់បន្តទៀតថា អ្នកបាញ់បោះនេះ មានឈ្មោះ លឹម ប៊ុត មន្ត្រីយោធា បំរើការងារ ការិយាល័យទី១ តំបន់ប្រតិបត្តិការសឹករងរតនគិរី។ យ៉ាងណាក៏ដោយ ចំពោះការផ្ទុះអាវុធខាង លើនេះ សមត្ថកិច្ចហាក់បីដូចជាលាក់ លៀម ពត៌មាន ដូចជាមធ្យោបាយ របស់កម្លាំងរដ្ឋបាលព្រៃឈើពាក់ ស្លាកលេខ ត្រូវដោះស្លាកលាក់ និងរថយន្តដឹកឈើប្រណីតយកលាក់ទុកបាត់។

ប្រភពពត៌មានផ្សេងទៀតបង្ហើបប្រាប់មជ្ឈមណ្ឌលពត៌មានដើមអម្ពិលថា ការផ្ទុះអាវុធនេះស្ថិតត្រង់តំបន់ស តែម្តង ហើយមានការភ្ញាក់ផ្អើលដល់កម្លាំងការពារព្រំដែនប្រទេសវៀតណាមផងដែរ៕

CH-00222
Share on Google Plus
    Blogger Comment
    Facebook Comment