កណ្តាល ៖ ក្មេងប្រុសចំនួន៤នាក់ បាននាំ គ្នាលេងទឹកស្រះ ហើយបានលង់ ស្លាប់ កាលពីវេលាម៉ោង១៥ និង៣០នាទីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ នៅចំណុចដីឡូតិ៍ជន ជាតិកូរ៉េ ស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។
នគរបាលមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហៀង ព្រហស្បតិ៍បញ្ញា ភេទប្រុស អាយុ១០ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មានមុខរបរជាសិស្ស និងទី២ឈ្មោះ អារុណ ផាត់រ៉ូ ភេទប្រុស អាយុ១១ឆ្នាំ សព្វថ្ងៃនៅផ្ទះជួល ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ មានមុខរបរសិស្ស ។
នគរបាលមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជាមួយមិត្ដភក្ដិពីរនាក់ទៀត បាននាំគ្នាទៅលេងទឹកស្រះនៅក្នុងដីឡូតិ៍ របស់ជនជាតិ ដែលមានឈ្មោះ គីម ប៊ីយុងឃ្យូ ពេលកំពុងលេងនោះ ជនរងគ្រោះជាមួយជាមិត្ដភក្ដិ បាននាំគ្នាលេងនៅខាងៗនោះទេ ហើយពេលនោះ ស្រាប់តែជនរងគ្រោះពីរនាក់ បានរអិលជើងចូលទៅជ្រៅធ្វើឱ្យលង់ស្លាប់ ទាំងពីរនាក់តែម្ដង ។ នៅពេលលង់ទឹកស្លាប់ មិត្ដភក្ដិរបស់ជនរងគ្រោះបានរត់ទៅប្រាប់ ប្រជាពលរដ្ឋឱ្យទៅជួយ រាវរករហូតដល់ម៉ោង១៨និង៤៥នាទី ទើបរកសពជនរងគ្រោះ ឃើញ ។
បច្ចុប្បន្នសពក្មេងប្រុសទាំងពីរនាក់ ត្រូវ បានឪពុកម្ដាយយកទៅធ្វើបុណ្យតាមប្រពៃណី ៕


Blogger Comment
Facebook Comment