ប្រុសស្នេហ៍អប្រិយ បង្ហោះរូបថតស្រាតរបស់សង្សា ពេលនាងមិនព្រមត្រូវគ្នាវិញ

ចិន៖ ទំនាក់ទំនងស្នេហារវាងយុវវ័យ២នាក់នៅ ក្នុងខេត្ត Lanzhou ប្រទេសចិន ធ្វើអោយគេភ្ញាក់ផ្អើល ដោយសារតែ ប្រុសស្នេហ៍អប្រិយម្នាក់នោះ បង្ហោះរូបស្រាត របស់សង្សារពេញ Internet។

តាមប្រភពពត៌មាន បានអោយដឹងថា Wang Jo និងមិត្តស្រីរបស់ខ្លួន បានស្រលាញ់គ្នាអស់រយៈពេលយូរណាស់មកហើយ ប៉ុន្តែ ដោយសារតែមានរឿងឈ្លោះគ្នា ទើបធ្វើអោយស្នេហាពួកគេ បែកបាក់។ វាធ្វើអោយ Wang Jo មានអារម្មណ៍ខឹងយ៉ាងខ្លាំង ពេលដែលគេសុំត្រូវគ្នាវិញជាមួយមិត្តស្រី តែនាងមិនព្រម ហើយគេក៍បានគំរាមបង្ហោះរូបស្រាត របស់នាងពេល ដែលនៅស្រលាញ់គ្នា។

ដោយសារតែនាងជាមិត្តស្រីម្នាក់នោះ ស្អប់ការគំរាម ទើបនាងមិន ព្រមត្រូវគ្នា ហើយក៍ស្អប់នូវចរិករបស់ Wang Jo ផងដែរ ទីបំផុតរូបថតអាក្រាតរបស់នាង ត្រូវបានប្រុសស្នេហ៍ម្នាក់នោះបង្ហោះជាសាធារណៈ ហើយនាងក៍បានប្តឹងប៉ូលីសអោយចាប់ខ្លួន Wang Jo ផងដែរ។ ប៉ូលីសបានធ្វើការចាប់ខ្លួន Wang Jo តាមពាក្យបណ្តឹង ហើយតុលាការបានដាក់ទោសអោយ គេជាប់គុករយៈពេល១ឆ្នាំ នឹងសងជំងឺចិត្ត អោយខាងស្រីចំនួន ៤០០០ដុល្លារសហរដ្ឋអាមេរិក ពីបទបរិហាកេរ្តិ៍៕

khmer-note
1384346223-1390539640859 bbbbbbb-1390539900120-crop1390539939995p
1384340915-1390540236787 1384252617-1390539683938
Share on Google Plus
    Blogger Comment
    Facebook Comment