ក្រុមអាជ្ញាធរហុងកុង នឹងបំផ្លាញចោលភ្លុកដំរីទម្ងន់ចំនួន ២៨ តោន ដែលត្រូវបានរឹបអូសយកបានកាលពីពេលកន្លងមកពីក្រុមអ្នកជួញដូរភ្លុកដំរី ដើម្បីជាការប្រឆាំង ពាណិជ្ជកម្មភ្លុកដំរីដែលខុសច្បាប់នេះ។
ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមអ្នកអភិរក្សសត្វព្រៃ បានជំរុញរដ្ឋាភិបាលក្រុងហុងកុងឲ្យបំផ្លាញចោលភ្លុកដំរីដែលចាប់បានទាំងនេះ។ ទីក្រុង ហុងកុង ជាចំណុចឆ្លងកាត់ដ៏សំខាន់នៃការជួញដូរភ្លុកដីរីខុសច្បាប់ចូលទៅប្រទេសចិន។

កាលពីខែមករា ប្រទេសចិន បានកិនកម្ទេចចោលភ្លុកដំរីទម្ងន់ ៦តោនដែលរឹបអូសយកបាន ។ ក្រុមអ្នកអភិរក្សសត្វព្រៃ បានទុកចំណាត់ការដោយបំផ្លាញចោលភ្លុកដំរីទាំងនេះ ថាជាចំណាត់ការដ៏ត្រឹមត្រូវនិងគួរលើកទឹកចិន៕ – See more at: http://www.cen.com.kh/internews/show_detail/38?token=M2EyOTBjYjY1NTNhMmMxN2RlMzY3MzRmNmU0NTg1#sthash.B7IXAlxm.dpuf
Blogger Comment
Facebook Comment