រថយន្តលុច្សស៊ីស បុករថយន្តធុនត្រា ចតស្ងៀម ហើយខ្ទាតទៅ បុករបងផ្ទះ ប្រជាពលរដ្ឋ

ប្រភព ដើមអម្ពិល
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរមួយ បង្កឡើងដោយ រថយន្តលុច្សស៊ីស មួយគ្រឿងម៉ាក ៤៧០ បុករថយន្តធុនត្រាពី ក្រោយពេញទំហឹង បណ្តាលឲ្យខ្ទាតទៅបុក របងផ្ទះ ប្រជាពលរដ្ឋកាលពីវេលាម៉ោង២៣និង០០នាទី យប់ថ្ងៃទី២ កុម្ភះ ឆ្នាំ២០១៤ នៅចំណុចផ្ទះលេខ៤៤C ស្ថិតក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

មន្ត្រីនគរបាល មូលដ្ឋានបានឲ្យដឹងថា រថយន្តបង្កម៉ាកលុច្សស៊ីស ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-1266 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយ ស្រ្តីម្នាក់ផងដែរ ធ្វើ ដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើត ហេតុ ស្រាប់តែរថយន្ត បានរេចង្កូតទៅបុករថយន្តមួយគ្រឿងទៀតម៉ាកថុនត្រា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2X-3222 ដែលចតស្ងៀម នៅមុខផ្ទះលេខ៤៤C ពេញទំហឹងបណ្តាល ឲ្យរថយន្តធុនត្រាបើង ទៅគៀបជាប់និង របងផ្ទះ ប្រជាពលរដ្ឋ ហើយរថយន្តម៉ាកលុច្សស៊ីស នៅមិនទាន់អស់ល្បឿន បានរ៉ឺយ៉ែថយក្រោយ ប្រុងរត់ប៉ុន្តែ ជ្រុលបុកចូលផ្ទះ លេខ៥០ មួយទៀត ដែលនៅជិតកន្លែង កើតហេតុខាងលើ បណ្តាលឲ្យទ្វាររបងផ្ទះ ត្រូវបាក់ទ្រេត រងការខូចខាតទាំងស្រុង បន្ទាប់មករថយន្តបាន ព្យាយាមបើករត់ គេចបានប្រមាណជាង ៥០ម៉ែត្រ តែត្រូវ ប្រជាពលរដ្ឋនាំគ្នា ជួយចាប់ឃាត់ទុក ។

នគរបាលបានបន្តទៀតថា ក្រោយពីកើតហេតុ បុរសដែលជាអ្នកបើកបរ រថយន្តលុច្សស៊ីស បង្កត្រូវបានបក្ខពួក មកទទួលយកទៅបាត់ ភ្លាមៗ ទុកតែរថយន្ត និងស្ត្រី ដែលជាអ្នករួមដំណើរ ជាមួយ ឲ្យនៅឈ្លោះ ប្រកែកគ្នា ជាមួយម្ចាស់រថយន្តធុនត្រា និងម្ចាស់ ផ្ទះរងគ្រោះអស់ រយះពេលរាប់ម៉ោង ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការអន្តរាគមន៍ សប្រមសម្រួលភាគីទាំងសងខាង តែដោយភាគី ខាងម្ចាស់រថយន្តលុច្សស៊ីស៊ិស មិនចង់ឲ្យមានរឿងវែងឆ្ងាយ ក៏សុខចិត្តទទួលខុស ត្រូវដោយសំណង ចំពោះការ ខូចខាតទាំងអស់ ដើម្បីបញ្ចប់រឿង នៅនឹងកន្លែងកើតហេតុភា្លមៗ ។ ហើយក៏មិនឲ្យសមត្ថកិច្ចឈឺក្បាលផងដែរ៕

Share on Google Plus
    Blogger Comment
    Facebook Comment