សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ បើកម៉ូតូម៉ាករីវូ ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ កណ្តាល1H-9986 ក្នុងល្បឿន យ៉ាងលឿន ស្រាប់តែដល់ មុខព្រលានយន្តហោះ ក៏រេចង្កូតទៅខាងឆ្វេងដៃ បុកចំពីមុខ រថយន្តម៉ាកនីសាន់ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2F-1058 បណ្តាលឲ្យ ម៉ូតូដួល ខ្ទេចស្ទើរទាំងស្រុង ហើយជនរងគ្រោះ ទាំង២នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ។ អ្នកបើករថយន្ត ត្រូវបានសមត្ថកិច្ច ប្រាប់ថា មានឈ្មោះ ហៃ សីណារ៉ា រស់នៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ក្រោយកើតហេតុ ទាំងម៉ូតូរបស់ជនរងគ្រោះ និងរថយន្ត យកទៅរក្សាទុក ជាបណ្តោះអាសន្នសិន រង់ចាំការដោះស្រាយតាមក្រោយ៕






រូបស្ពាយកាបូប ខាងស្តាំដៃ ជាអ្នកបើករថយន្ត
Blogger Comment
Facebook Comment