បុរសសង្ស័យញៀនថ្នាំ បាក់កជើងម្នាក់ ត្រូវគេឌុបទៅទម្លាក់ ចោលមុខអធិការដ្ឋាន នគរបាលខណ្ឌ ពោធិ៍សែនជ័យ

ប្រភព៖ ដើមអម្ពិល
ភ្នំពេញ៖ លោក អាន ឆៃ អាយុ ៣៣ឆ្នាំ រងរបួស រងរបួសបាក់កជើងខាងឆ្វេងផងនោះ ត្រូវបានគេឌុបទៅទម្លាក់ចោលតាម ដងផ្លូវមុខអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ នាវេលាម៉ោងជាង៧ព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៤នេះ។

លោក អាន ឆៃ បានអះអាងប្រាប់សមត្ថកិច្ចថា រូបលោករស់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវ បានអ្នករត់ម៉ូតូឌុប ឌុបពីលើស្ពានអាកាសទៅទម្លាក់ចោល។ទោះជាយ៉ាងណា លោក អាន ឆៃ មិនបានប្រាប់ពីមូលហេតុ នៃការរងរបួសបាក់ជើងខាងឆ្វេងនោះឡើយ។

បើតាមសមត្ថកិច្ច បន្ទាប់ពីពិនិត្យអការៈបានបញ្ជាក់ថា លោក អាន ឆៃ អាចជាជនញៀនថ្នាំ។
សមត្ថកិច្ចមិនទាន់បានសួរបញ្ជាក់លោក អាន ឆៃ ឲ្យបានច្បាស់លាស់ និងលំអិតនៅឡើយនោះទេ ព្រោះប្រញាប់ ដឹកបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យ៕

S-180



Share on Google Plus
    Blogger Comment
    Facebook Comment