ភ្នំពេញ ៖ ជនជាតិចិនម្នាក់ បើករថយន្ត លុច្សស៊ីស GS300 មួយគ្រឿង ក្នុងស្ថានភាពស្រវឹង ជោគជាំបានបើកបរបញ្រ្ចាសផ្លូវ ហើយជ្រុលល្បឿន រេចង្កូទៅបុក បង្គោល ភ្លើងពេញទំហឹង កាលពីវេលា ម៉ោង ២០និង៤០ នាទីថ្ងៃទី២ កុម្ភះ ឆ្នាំ២០១៤ ស្ថិតនៅក្នុង មជ្ឃមណ្ឌលកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
នគរបាលមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានបុរសជនជាតិចិនម្នាក់ បានបើករថយន្តមួយគ្រឿង ម៉ាកលុច្សស៊ីស GS300 ពណ៌ស្ករ ពាក់ ស្លាកលេខ ភ្នំពេញ 2P-5898 បើកបរតាម បណ្តោយផ្លូវ ដែលស្ថិតនៅក្នុង នៅមជ្ឃមណ្ឌលកោះពេជ្រ ទិសដៅពីជើងទៅត្បូង ក្នុងទិសដៅបញ្ច្រាស លុះមកដល់ចំណុច កើតហេតុខាងលើ រថយន្តបានជ្រុលល្បឿន រេចង្កូតទៅបុកបង្គោលភ្លើងដែក ដែល ជាប់នឹងដងផ្លូវ ពេញទំហឹងបណ្តាល ឲ្យរថយន្តក្រឡាប់ផ្ងារ ជើងឡើងលើ និងផ្នែកខាងមុខត្រូវ រងការ ខូចខាតទាំង ស្រុង រីឯបង្គោលភ្លើង ត្រូវបាក់រាប់ដល់ដី ។
សមត្ថកិច្ចបានបន្តថា ក្រោយកើតហេតុ ប្រមាណជាង២នាទី ម្ចាស់រថយន្តដែលជាជនជាតិចិនខាងលើ ក្រោយបង្កហេតុ បានហៅបក្ខពួកបើករថយន្តមក ទទួលយកទៅបាត់ តែម្តង ដោយទុករថយន្តបង្កនៅ កន្លែងកើតហេតុ ។
បច្ចុប្បន្នរថយន្តលុច្សស៊ីស បង្កខាងលើ ត្រូវបាននគរបាលចរាចរណ៍ជើងគោក អូសយកទៅរក្សាទុក នៅការិយល័យ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនទៅដោះ ស្រាយតាមច្បាប់ ៕
Blogger Comment
Facebook Comment