ក្រោយពីបានរង របួសដោយសារការផ្ទុះនោះភ្លាម មិត្តរួមថ្នាក់ក្មេងស្រីរងគ្រោះ ត្រូវនាំគ្នាជួយដោះសំលៀក បំពាក់នាងចេញ ដើម្បីកុំអោយរង ការរលាកខ្លាំង ហើយបានបញ្ចូននាងទៅកាន់មជ្ឈមណ្ឌល សុខភាព Biddeford Southern Maine Health Care ដោយ នាងបានរងរបួសរលាកកំរិត មធ្យម។ អ្នកស្រី Judy Milligan ជាម្តាយក្មេងស្រីរងគ្រោះបានទិញទូរស័ព្ទ iPhone 5C អោយកូនរបស់គាត់តាំងពី២ខែមុខម៉្លេះ ហើយលោក Andrew Palmeri ប្រធានពេទ្យសង្គ្រោះ បន្ទាន់បានអោយដឹងថា មូលហេតុនៃការផ្ទុះនេះ គឺបណ្តាលមកពីក្មេងស្រីរងគ្រោះបានទូរស័ព្ទ នៅហោប៉ៅខោខាងក្រោយ ហើយពេលអង្គុយទៅធ្វើអោយថ្មទូរស័ព្ទកោងទើបផ្ទុះតែម្តង។
លោកបាននាំណែអោយអ្នកប្រើប្រាស់ទូរស័ព្ទកុំអោយដាក់ទូរស័ព្ទនៅហោប៉ៅខោខាងក្រោយ ព្រោះវាងាយនឹងធ្វើអោយទូរស័ព្ទខូច និងបង្កអោយមានការផ្ទុះដូចករណីនេះ។
Khmer-note

Blogger Comment
Facebook Comment