ប្រភព:ដើមអម្ភិល
កណ្តាល៖ ក្មេងស្រីជំទង់ម្នាក់ បានស្លាប់ភ្លាមៗ នៅលើដងផ្លូវ ដោយសាររថយន្តឈ្មួល បុកពីក្រោយ ពេលកំពុង ដើរតាមដងផ្លូវ នាវេលាម៉ោង ១ និង២៥នាទីរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៤ នៅក្នុងភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។ ទោះបីជាយ៉ាងណាជនបង្ក ត្រូវ បានឃាត់ខ្លួនភ្លាមៗផងដែរ។
មន្រ្តីនគរបាលស្រុកស្អាង បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅក្រោយពេលកើតហេតុថា នៅមុនពេល កើតហេតុក្មេងស្រីរងគ្រោះ ពន្លក គីមជ្រា អាយុ ១៤ឆ្នាំរស់នៅក្នុងភូមិកើតហេតុខាងលើ បានដើរតាមចិញ្ចើមផ្លូវ។
លុះដល់ដល់ចំណុចកើតហេតុ កន្លែងដែលមានផ្លូវកោងខ្លាំង ស្រាប់តែរថយន្តបង្កហេតុម៉ាកតួរីស ពាក់ស្លាកលេខ ភ្នំពេញ 2Q-2426 កំពុងមានល្បឿនលៀនផងនោះ មកបុកពីក្រោយពេញទំហឹង បណ្តាលឲ្យក្មេងស្រីរងគ្រោះស្លាប់ ភ្លាមតែម្តង។
ទោះបីជាយ៉ាងណា ក្រោយកើតហេតុភ្លាមៗ ជនបង្កជាអ្នកបើកបរឈ្មោះ ឆេង ស៊ីឡេង អាយុ ៣១ឆ្នាំ រស់នៅភូមិ ព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផងដែរ។
ទាំងរថយន្ត និងអ្នកបើកបរ ត្រូវបានសមត្ថកិច្ចយកទៅកាន់អធិការដ្ឋាន ស្រុកស្អាង កសាងសំណុំរឿងបញ្ជូន ទៅកាន់ ស្នងការដ្ឋាននៅថ្ងៃទី០៧ ខែកុម្ភៈ ស្អែក។
សម្រាប់សពក្មេងស្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ក្រោមសម្រែកយំសោកសង្រេង គួរឲ្យស្រណោះជាពន់ពេក៕

Blogger Comment
Facebook Comment