ប្រភពពីគេហទំព័របរទេសមួយ បានផ្សាយឲ្យដឹងថា នាង Brittoni រស់នៅតំបន់ Toledo ក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក បាននិយាយថា នាងចាប់ផ្តើមចេះភ្លក្ស គ្រឿងតុបតែងមុខ នៅពេល ដែលនាងមានអាយុ៦ឆ្នាំ ដោយនាងបានយកគ្រឿង ផាត់ត្របកភ្នែក ដែលមានគ្រប់ពណ៌មកភ្លក្សជាមុន មុននឹងយកមកប្រើប្រាស់ ឬនាងនិយាយថា ចាត់ទុកវា ជាអាហារ ទៀតផង។
ក្រោយមក Brittoni មានបញ្ហាជំងឺបេះដូង ដោយគ្រូពេទ្យ ដែលពិនិត្យ បាននិយាយថា នេះអាចមកពីសារធាតុគីមី ក្នុងគ្រឿងសំអាង ដែលនាងធ្លាប់ភ្លក្សជាអាហារនោះ ទើបធ្វើឲ្យ Brittoni ជួបផលប៉ះពាល់សុខភាព បេះដូងដូច្នេះ។ ក្រុមគ្រួសារនាង កំពុងរកវិធី ដើម្បីជួយ Brittoni មានសុខភាព ល្អប្រសើរឡើងវិញ៕

ប្រភព:Lookingtoday
Blogger Comment
Facebook Comment