ដកស្រង់​សម្ដី​សំខាន់ៗទាំង​៧ ​របស់​​បុគ្គល​ល្បីៗ​ស្ដី​ពី​ការ​អប់រំ

កាល​ពី​សប្ដាហ៍​មុន Sabay បាន​ដកស្រង់​សម្ដី​សំខាន់ៗ​របស់​មេដឹកនាំ​ពិភពលោក​នៅ​ជុំវិញ​ភាព​ក្រីក្រ។ ដោយ​មិន​ទៅ​ណា​ឆ្ងាយ​​ នៅ​ថ្ងៃ​នេះ មិត្ត​អ្នកអាន​នឹង​បាន​ស្វែងយល់​​បន្ថែម​ពី​ការ​ដកស្រង់​​សម្ដី​​សំខាន់ៗ​ចំនួន​៧ របស់​​បុគ្គល​ល្បីៗ​ជុំវិញ​​ការ​អប់រំ​វិញ​ម្ដង។

 តើ​ការ​សម្រង់​​​សម្ដី​ទាំង​នោះ​មាន​អត្ថន័យ​យ៉ាងណា?​​​​
១ Mahatma Gandhi វីរបុរស​ទាមទារ​ឯករាជ្យ​របស់​ឥណ្ឌា
“There is no school equal to a decent home and no teacher equal to a virtuous parent.”
“គ្មាន​សាលារៀន​​​​​ណាមួយ​​​​ល្អ​ប្រៀប​ផ្ទឹម​បាន​នឹង​​​ផ្ទះ​របស់​យើង​ទេ ហើយ​ក៏​គ្មាន​គ្រួ​ណាម្នាក់​វិសេសវិសាល​ ដូច​គុណធម៌​​ឪពុកម្ដាយ​​របស់​យើង​នោះ​ដែរ” ។

២ Nelson Mandela បិតា​ប្រជាធិបតេយ្យ​​ប្រទេស​អាហ្វ្រិកខាងត្បូង
“Education is the most powerful weapon which you can use to change the world.”
“ការ​អប់រំ​គឺ​ជា​អាវុធ​ដ៏​មាន​ឥទ្ធិពល​បំផុត​ ដែល​​មនុស្ស​គ្រប់រូប​​អាច​ប្រើប្រាស់​​ដើម្បី​​​ផ្លាស់ប្ដូរ​​ពិភពលោក​បាន​​” ។

៣ Martin Luther King មេដឹកនាំ​ចលនា​ទាមទារ​សិទ្ធិមនុស្ស​ល្បីល្បាញ​​​របស់​អាមេរិក
“Intelligence plus character-that is the goal of true education.”
“គោលដៅ​ពិត​ប្រាកដ​នៃ​ការ​អប់រំ គឺ​ត្រូវ​​ផ្ដល់​ចំណេះដឹង​​ប្រកប​ដោយ​គុណធម៌​​​ខ្ពស់” ។

៤ ខុងជឺ ទស្សនវិទូ​ចិន
“It does not matter how slowly you go as long as you do not stop.”
“អ្នក​ត្រូវ​បោះជំហាន​​ឆ្ពោះ​ទៅ​មុខ​ជានិច្ច ទោះបី​ជា​ដំណើរ​របស់​អ្នក​យឺត​យ៉ាងណា​ក៏ដោយ​​” ។

៥ George Washington ប្រធានាធិបតី​ដំបូង​គេ​បំផុត​របស់​សហរដ្ឋអាមេរិក
“A primary object should be the education of our youth in the science of government.”
“រដ្ឋាភិបាល​ដ៏​ជឿនលឿន​មួយ​ត្រូវ​មាន​គោលដៅ​​ជា​ចម្បង​​ផ្ដោត​សំខាន់​ទៅ​លើ​ការ​អប់រំ​ដល់​យុវជន​គ្រប់រូប”។

៦ John F. Kennedy ប្រធានាធិបតី​ទី​៣៥​របស់​សហរដ្ឋ​អាមេរិក
“Liberty without Learning is always in peril and Learning without Liberty is always in vain.”
“សេរីភាព​ដែល​គ្មាន​ការ​អប់រំ​ គឺ​តែងតែ​នាំមក​នូវ​​​ហានិភ័យ​ខ្ពស់​ ហើយ​ការ​អប់រំ​ដែល​គ្មាន​សេរីភាព​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ​​”។​​

៧ Joseph Stalin អតីត​មេដឹកនាំ​សភាព​សូវៀត​​
“Education is a weapon, whose effect depends on who holds it in his hands and at whom it is aimed.”
“ការ​អប់រំ​ជា​អាវុធ​ដ៏​មាន​ប្រសិទ្ធភាព​ លុះត្រា​តែ​បុគ្គល​នោះ​ចេះ​ប្រើប្រាស់​បាន​ត្រឹម​ត្រូវ ​និង​ចំ​គោលដៅ” ។


ប្រភព:Sabay
Share on Google Plus
    Blogger Comment
    Facebook Comment