ប្រភព:ដើមអម្ពិល
មណ្ឌលគិរីៈ រថយន្ត៤គ្រឿងម៉ាក ឡង់គ្រីស័រ និង លុច្សស៊ីសដឹកជញ្ជូន ឈើប្រណីតពេញៗ នៅភូមិពោរ៉ាដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា បំរ៉ុងដឹកជញ្ជូនឆ្លងដែន ចូលទៅព្រំដែនវៀតណាម តាមច្រកទ្វារប៉ុស្តិ៍៧ ត្រូវបានមន្រ្តី រដ្ឋបាលព្រៃឈើខេត្ត សហការជាមួយ PM ស្រុកពេជ្រាដា ធ្វើការឃាត់រថយន្តល្មើស ខុសច្បាប់នោះភ្លាមៗនៅ វេលាម៉ោង ១៖00នាទី នាំយកមកកាន់ខណ្ឌរដ្ឋបាល ព្រៃឈើមណ្ឌលគិរី ដើម្បីស្រាវជ្រាវរកម្ចាស់ ដែលពាក់ព័ន្ធ ។
ប្រជាពលរដ្ឋនិងមជ្ឈដ្ឋាននានា បានធ្វើការសំណូមពរដល់សមត្ថកិច្ច និងមន្រ្តីជំនាញអាជ្ញាធរ មានសមត្ថកិច្ច ជួយស្រាវជ្រាវ រកអោយឃើញជន ជាប់ពាក់ព័ន្ធពិតប្រាកដ ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់។
ប្រភពព័ត៌មានឲ្យដឹងថា អ្នកជាប់ពាក់ព័ន្ធ ស្តីពីបទល្មើសខាងលើនោះ មានឈ្មោះខាងមន្រ្តី យោធាព្រំដែនចំនួន ២នាក់ និងម្នាក់ទៀត ជាប្រជាជន ឈ្មោះ ខៃ ជាមន្រ្តីយោធា ព្រំដែនវរ១០៣ និងឈ្មោះ គង់ ដាំ ជាមន្រ្តីយោធា ព្រំដែន១០៣ នាក់ទាំងពីរ ជាកូនចៅរបស់លោក អ៊ុំ សុវណ្ណ មេបញ្ជាការយោធា ព្រំដែនវរលេខ១០៣ និងឈ្មោះ ធុង នៅឃុំប៊ូស្រា នេះបើតាមប្រភពព័ត៌មាន ខ្សឹបខ្សៀវគ្នា ហើយអ្នកទាំង៣នាក់ ខាងលើនេះ ត្រូវបានគេដឹងថា ជំនាញរកស៊ីឈើ ខុសច្បាប់ទៀតផង ។
លោក ព្រំ សាវេន មេមញ្ជាការអាវុធហត្ថ ស្រុកពេជ្រាដា ឲ្យដឹងថារថយន្តដឹកឈើប្រណីត ដែលសមត្ថកិច្ច ធ្វើការ ឃាត់បាននោះ មានចំនួន៤គ្រឿង ដឹកឈើប្រណីតធ្នង់ លាយនាងនួន ពេញៗរថយន្តក្នុងនោះ ម៉ាកលុច្សស៊ីស ៤៥០ ចំនួន៣គ្រឿង តូយ៉ូតាមួយបាំងកន្លះ ចំនួនមួយគ្រឿង ឃាត់ចាប់បានកាលពីវេលាម៉ោង ប្រមាណជា ១៖០០ នាទីរំលងអាធ្រាត ចូលថ្ងៃទី០៦ កុម្ភៈ ២០១៤ នៅឃុំស្រែអំពូម ហើយនៅពេលព្រលឹមថ្ងៃទី០៦ កុម្ភៈ ២០១៤ នេះត្រូវបានកម្លាំងមន្ត្រីរដ្ឋបាល ព្រៃឈើខណ្ឌធ្វើការរឹបអូសរថយន្តល្មើសទាំងនោះ ទៅកាន់ខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការ។
លោក អ៊ុំ វណ្ណសុភ័ក្ត នាយផ្នែករដ្ឋបាលព្រៃឈើ មណ្ឌលគិរី បានប្រាប់ថា រថយន្តដឹកឈើល្មើសច្បាប់នេះ ពិតជា បានយកមករក្សាទុកនៅ ខណ្ឌមែន ប៉ុន្តែជំនាញពុំទាន់ បានធ្វើការវាស់វែងនៅ ឡើយទេ។ ពាក់ព័ន្ធការចោទ ប្រកាន់ ដល់អ្នកជាប់ពាក់ព័ន្ធ ទៅនិងបទល្មើសខាងលើ ចំនួន៣រូបនេះ អ្នកយកព័ត៌មានយើងពុំអាចធ្វើការ ទំនាក់ទំនងសុំការបំភ្លឺបានទេថ្ងៃនេះ ៕

Blogger Comment
Facebook Comment