ប្រភព:ដើមអម្ពិល
ភ្នំពេញ : ជនសង្ស័យប្រុស ស្រី ២នាក់ ដែលធ្វើសកម្មភាព លួចទូរស័ព្ទដៃ របស់ភ្ញៀវចូលរកទិញទំនិញ នៅក្នុងសាលតាំងពិព័រណ៍ ពាណិជ្ជកម្ម ខ្មែរ-ថៃ ហើយត្រូវបានសន្តិសុខកោះពេជ្រឃាត់ខ្លួន បញ្ជូនមកឲ្យនគរបាលប៉ុស្តិ៍ទន្លេបាសាក់សាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការតាម នីតិវិធីច្បាប់ ។
ហេតុការណ៍នេះ កើតឡើង នៅក្នុងមជ្ឈមណ្ឌលកោះ ពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាវេលាម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០១៤ ។
ជនសង្ស័យទាំង២នាក់នេះ ម្នាក់ឈ្មោះ ឌី ចាន់ទី ភេទស្រី អាយុ ១៧ឆ្នាំ ស្នាក់ផ្ទះជួល ម្តុំផ្សារដេប៉ូ ខណ្ឌទួលគោក ជាបុគ្គិលកក្លឹបឌឺបេស និងដៃគូ ម្នាក់ឈ្មោះ ភួង វិសាល ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់ផ្ទះលេខ១១ ផ្លូវ លេខ២១៣ សង្កាត់វាលវង់ ខណ្ឌ ៧មករា មានមុខរបរ ជាជាងកាត់សក់ ។
ចំណែក ជនរងគ្រោះ ឈ្មោះ ថាក គ្រិត ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិថៃ ជាអ្នកទេសចរ ស្នាក់នៅជាមួយមិត្តភក្តិ នៅម្តុំតាខ្មៅ ខេត្តកណ្តាល ។
ជនជាតិថៃ ឈ្មោះ ថាក គ្រិត ដែលត្រូវជនសង្ស័យលួចទូរស័ព្ទដៃបាននោះ បាននិយាយរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ ខ្លួនបាន ចូលទៅក្នុងសាលតាំងពិព័រណ៍លក់ទំនិញ ក្នុងបំណង ទិញស្រោមជើង ខណ:ទិញបានហើយ ក៏លូកដៃដើម្បីយកលុយឲ្យគេថ្លៃស្រោមជើង ក៏ប៉ះនឹង ស្រោមទូរស័ព្ទដៃ ប៉ុន្តែអត់ឃើញទូរស័ព្ទ ក៏ស្រែកឆោឡោឡើង ផ្អើលដល់សន្តិសុខ ក៏មកសួរនាំ ។
ភ្លាមៗនោះ ក៏មានភ្ញៀវជិតនោះឃើញពីសកម្មភាព របស់ជនសង្ស័យ ហើយប្រាប់ពីភិនភាគ ទើបក្រុមសន្តិសុខស្ទាក់ចាប់បាន រួចប្រគល់មកឲ្យសមត្ថកិច្ចតែម្តង ។
បច្ចុប្បន្នវត្ថុតាងជាទូរស័ព្ទ ស៊េរីទើបមួយគ្រឿង ត្រូវបាននគរបាលប៉ុស្តិ៍ ប្រគល់ជូនជនរងគ្រោះវិញ ។ ចំណែកជនសង្ស័យទាំងពីរនាក់ ត្រូវបញ្ជូនទៅឃុំខ្លួន នៅអធិការដ្ឋាន នគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕

ជនសង្ស័យទាំងពីរនាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមទាំងវត្ថុតាង

ជនរងគ្រោះពេលដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល
Blogger Comment
Facebook Comment